អង់គ្លេស - អាមេរិកកំណត់ពេលវេលា ដើម្បីធ្វើការចរចាពាណិជ្ជកម្មជាបន្តទៀត

(VOVWORLD) - នាថ្ងៃទី ៣ ខែកញ្ញា រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថាជុំចរចាពាណិជ្ជកបន្តទៀតរវាងប្រទេសនេះនិងសហរដ្ឋអាមេរិក នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ៨ ខែ     កញ្ញាខាងមុខនេះ។
អង់គ្លេស - អាមេរិកកំណត់ពេលវេលា ដើម្បីធ្វើការចរចាពាណិជ្ជកម្មជាបន្តទៀត - ảnh 1 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេស លោក Greg Hands ។ (ប្រភព៖ The Sun)

សេចក្តីប្រកាស ដូចពោលខាងលើនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលទីក្រុង ឡុងដ៍ កំពុងតែខិតខំប្រឹងប្រែង ឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន មុនពេលដល់កាលកំណត់សម្រាប់ការចរចាក្រោយ Brexit (ឬហៅថាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) នៅចុងឆ្នាំនេះ។

យោងតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេសលោក Greg Hands បានឲ្យដឹងថា ក្រុមអ្នកចរចារទាំងពីររបស់សហរដ្ឋអាមេរិកនិងអង់គ្លេស គ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ហើយរដ្ឋាភិបាលអង់គ្លេស កំពុងជំរុញការចរចាជាមួយតំណាងនៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដរាបណា       ទីក្រុងវ៉ាស៊ីនតោនរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែ វិច្ឆិកាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ