អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Yen Bai

(VOVWORLD) - នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា អចិន្ត្រៃយិ៍ គណៈលេខាធិការ លោក Tran Quoc Vuong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Tram Tau, Pa Lau, Pa Hu និង Tuc Dan នៃស្រុក Tram Tau ខេត្ត Yen Bai ។ 
អចិន្ត្រៃយ៍គណៈលេខាលោក  Tran Quoc Vuong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Yen Bai - ảnh 1លោក Tran Quoc Vuong អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ VOV) 

ចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានប្រតិភូមកពីគណៈប្រតិភូសភានៃខេត្ត Yen Bai និងថ្នាក់ដឹកនាំខេត្ត Yen Bai ផងដែរ។ នៅក្នុងជំនួប គណៈប្រតិភូរដ្ឋសភាខេត្ត Yen Bai បានរាយការណ៍ជូនអ្នកបោះឆ្នោតអំពីលទ្ធផលនៃសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀត ណាមនីតិកាលទី ១៤។  លោក Tran Quoc Vuong បានលើកច្បាស់ថា  បក្សនិងរដ្ឋតែង តែយកចិត្តទុកដាក់ដល់គោលនយោបាយអនុគ្រោះសម្រាប់ជនជាតិភាគតិច តំបន់ ជួបការលំបាកពិសេសដើម្បីឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។ អចិន្ត្រៃយ៍គណៈលេខាធិការ លោក  Tran Quoc Vuong បានអះអាងអំពីការ ប្តេជ្ញាចិត្តរបស់បក្ស ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងបង្កើតទំនុកទុកចិត្តក្នុងចំណោមសមាជិកបក្សនិងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ