អាជ្ញាធរស៊ូដង់ស៊ើបអង្កេតលើមហាបាតុកម្មនាពេលថ្មីៗនេះ
(VOVWORLD) - ក្រុមប្រឹក្សាក៏បានសម្តែងការសោកស្ដាយដល់ជនរងគ្រោះក្នុងបាតុកម្មកាលពីថ្ងៃទី ៣០ ធ្នូ ហើយបានសន្យាថានឹងទទួលខុសត្រូវចំពោះអ្នកដែលបង្កឱ្យមានការប៉ះទង្គិចគ្នារវាងបាតុករ និងកងកម្លាំងសន្តិសុខ។
បាតុករស៊ូដង់ធ្វើបាតុកម្មនៅតាមដងផ្លូវនៃរដ្ឋធានី Khartoum ប្រឆាំងនឹងរដ្ឋាភិបាលយោធា (រូបថត៖ AFP/VNA) |
កាលពីថ្ងៃទី ១ ខែមករា ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់ប្រទេសស៊ូដង់បានបញ្ជាឱ្យមានការស៊ើបអង្កេតលើមហាបាតុកម្ម ដែលបានកើតឡើងនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ នៅក្នុងរដ្ឋធានី Khartoum និងតំបន់ជុំវិញដែលបានបណ្តាលឱ្យអ្នកតវ៉ាបួននាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស។ ក្រុមប្រឹក្សាក៏បានសម្តែងការសោកស្ដាយដល់ជនរងគ្រោះក្នុងបាតុកម្មកាលពីថ្ងៃទី ៣០ ធ្នូ ហើយបានសន្យាថានឹងទទួលខុសត្រូវចំពោះអ្នកដែលបង្កឱ្យមានការប៉ះទង្គិចគ្នារវាងបាតុករ និងកងកម្លាំងសន្តិសុខ។
ស៊ូដង់បានរង្គោះរង្គើដោយបាតុកម្មជាបន្តបន្ទាប់ ហើយយ៉ាងហោចណាស់មនុស្សចំនួន ៥២ នាក់ត្រូវបានសម្លាប់នៅបាតុកម្មតាមដងផ្លូវ ចំនួន ១១ លើក ចាប់តាំងពីថ្ងៃទី ២៥ ខែតុលា នៅពេលដែលមេបញ្ជាការកងទ័ព Abdel Fattah Al-Burhan បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងរំលាយរដ្ឋាភិបាល ដែលបានបញ្ឆេះវិបត្តិនយោបាយនៅប្រទេសអាហ្វ្រិកខាងកើត។