អាជ្ញាធរហុងកុង (ចិន) ថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមបាតុករដែលប្រើអំពើហិង្សា

(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែឧសភា តំបន់រដ្ឋបាលពិសេសហុងកុង (ចិន) បានចេញសេចក្តីប្រកាសមួយដោយរិះគន់រាល់ទង្វើដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់របស់ក្រុមបាតុករជ្រុលនិយម ព្រមទាំងគាំទ្រដល់កម្លាំងប៉ូលីសដែលកំពុងប្រតិបត្តិច្បាប់ផងដែរ។
អាជ្ញាធរហុងកុង (ចិន) ថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមបាតុករដែលប្រើអំពើហិង្សា - ảnh 1 ក្រុមបាតុករបានគប់ដុំឥដ្ឋនៅ Sai Wan Ho ទីក្រុងហុងកុងប្រទេសចិននាថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០១៩ (រូបថត៖ THX / TTXVN)

 

អ្នកនាំពាក្យអាជ្ញាធរហុងកុងក៏បានលើកច្បាស់ថាហឹង្សាដែលពាក់ព័ន្ធនានាបានបង្ហាញថាមុខសញ្ញាដែលទាមទារឯករាជ្យសម្រាប់ហុងកុងនិងក្រុម  បាតុករអាវពណ៌ខ្មៅនៅតែបន្តផ្ទុះឡើង ដែលបញ្ជាក់ច្បាស់ពីភាពចាំបាច់នៃការដាក់ចេញច្បាប់សន្តិសុខជាតិថ្មី។

ជាមួយគ្នានេះដែរ នាយកដ្ឋានគ្រប់គ្រងសុខាភិបាលហុងកុង បានឲ្យដឹងថា រហូតមកដល់ពេលនេះមានមនុស្សចំនួន ៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានបាតុករម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ