អាជីវកម្មអូស្ត្រាលីស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) - នៅថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីខាងត្បូង-វៀតណាមបានរៀបចំវេទិកាធុរកិច្ចវៀតណាមនៅទីក្រុង Adelaide រដ្ឋអូស្ត្រាលីខាងត្បូង។
អាជីវកម្មអូស្ត្រាលីស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម  - ảnh 1អគ្គកុងស៊ុលវៀតណាមប្រចាំនៅរដ្ឋ New South Wales អូស្ត្រាលីខាងត្បូង និង Queensland
លោក Nguyen Dang Thang (ខាងឆ្វេង) និងលោក Francis Wong ប្រធានក្រុមប្រឹក្សាអាជីវកម្មអូស្ត្រាលីខាងត្បូង-វៀតណាម ថ្លែងនៅវេទិកា។ (រូបថត៖ VOV)

នៅក្នុងវេទិកានេះ អង្គភាពអាជីវកម្មអូស្ត្រាលីបានយកចិត្តទុកដាក់លើយថាទស្សន៍នៃស្ថិរភាពបរិ យាកាសវិនិយោគនៅវៀតណាម គោលនយោបាយរបស់វៀតណាមចំពោះការអភិវឌ្ឍន៍បច្ចេកវិទ្យានិងការអប់រំ។ក្រុមហ៊ុនថាមពលកកើតឡើងវិញមួយនៅអូស្ត្រាលីខាងត្បូង កំពុងស្វែងយល់អំពីឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ហើយមានអាជីវកម្មអូស្ត្រាលីមួយចំនួនបានបង្ហាញពីបំណងចង់មានជើងហោះហើរត្រង់ រវាងរដ្ឋអូស្ត្រាលីខាងត្បូងជាមួយវៀតណាម ក៏ដូចជាមានបំណងចង់ឲ្យធនាគារវៀតណាមបើកសាខានៅអូស្ត្រាលីខាងត្បូងផងដែរ។

អគ្គកុងស៊ុលវៀតណាមប្រចាំនៅរដ្ឋ New South Wales អូស្ត្រាលីខាងត្បូង និង Queensland លោក Nguyen Dang Thang បានឆ្លើយសំណួររបស់អង្គភាពអាជីវកម្មអូស្ត្រាលី ហើយបានបង្ហាញបញ្ជីគម្រោងការណ៍មួយចំនួនដែលវៀតណាមកំពុងអំពាវនាវឱ្យមានការវិនិយោគពីបរទេស សម្រាប់ដំណាក់កាល២០២១-២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ