អញ្ជើញទស្សនាវត្តដោយមានចេតិយជាង ៣០ នៅខេត្ត Hai Duong
Tuan Anh -  
(VOVWORLD) - ជាវត្តធំជាងគេនៅស្រុក Kim Thanh (ខេត្ត Hai Duong) ក្នុងបរិវេណវត្ត Muong មានសួនចេតិយចំនួន ៤ កន្លែង ដោយមានចេតិយធំនិងតូចចំនួន ៣៣ ដែលបង្ហាញពីរចនាប័ទស្ថាបត្យកម្មដ៏ពិសេសដោយឡែកនៃសម័យកាលប្រវត្តិសាស្ត្រជាច្រើន។
|
វត្ត Muong (ឬត្រូវបានគេស្គាល់ថា វត្ត Quang Khanh) ស្ថិតនៅក្នុងបរិវេណ ១៥ ពាន់ ម៉ែត្រការ៉េ ក្នុងឃុំ Ngu Phuc ស្រុក Kim Thanh ខេត្ត Hai Duong។ វត្តនេះមាន ល្វែងទាំងធំនិងតូចរហូតដល់ ១២០ ដែលបានសាងសង់តាមរចនាបថប្រពៃណី។ |
|
ប្រការដ៏ពិសេសបំផុតគឺ វត្ត Muong នៅតែអភិរក្សនិងថែរក្សាបានសួនចេតិយ ចំនួន ៤ ដោយមានចេតិយធំនិងតូចចំនួន ៣៣ ហើយជាវត្តដែលមានបរិមាណ ចេតិយច្រើនជាងគេនៅក្នុងខេត្ត Hai Duong។ |
|
ទំហំនិងកម្ពស់របស់ចេតិយអាស្រ័យលើសីលធម៌និងគុណធម៌របស់ព្រះសង្ឃ។ |
|
អក្សរនៅលើសិលាចារឹតនៃចេតិយខ្លះ នៅតែអាចអានបាន ដែលត្រូវបានកំណត់ មានអាយុកាលជាង ៣០០ ឆ្នាំ។ ចេតិយខ្លះទៀតមិនចារឹតកាលបរិច្ឆេទនោះទេ ដែលគេប៉ាន់ស្មានថាមានអាយុកាលប្រហែល៦០០ឆ្នាំ។ |
|
ចេតិយនីមួយៗមានលក្ខណៈស្ថាបត្យកម្មពិសេសដោយឡែក ដែលបង្កើតឡើង ភាពចម្រុះនៃសួនចេតិយដ៏ធំបំផុត នៅក្នុងវត្តមួយដែលបានគងវង្សអស់រយៈពេល ៧ សតវត្សនៅខេត្ត Hai Duong។ |
|
លក្ខណៈស្ថាបត្យកម្មប្លែកៗនៅលើចេតិយនីមួយៗ ជាមួយនឹងអក្សរបុរាណ ក្បូរក្បាច់រចនាដោយឡែកនៃសម័យកាលនីមួយៗ ភាគច្រើនជារូបផ្កាឈូក និងពពក... |
|
ដោយរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រជាច្រើន វត្ត Muong ត្រូវបានទទួលស្គាល់ថា ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។ ជារៀងរាល់ឆ្នាំ វត្ត Muong ទទួលប្រជាពលរដ្ឋនិងភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនានិងដុតទៀនថ្វាយព្រះ ជាពិសេសក្នុងពិធីបុណ្យនិទាឃរដូវ (ថ្ងៃទី ២៤-២៧ ខែមិកសិរិ៍)។ |
Tuan Anh