អាណិកជនចូលរួមជំនួប “និទាឃរដូវស្រុកកំណើត” ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមករា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសន្និសីទកាសែតស្ដីពីកម្មវិធី “និទាឃរដូវស្រុកកំណើត” ឆ្នាំ ២០២៤ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Le Thi Thu Hang និងអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Vo Van Hoan។

ឆ្នាំនេះ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” ដោយមានការចូលរួមរបស់ភ្ញៀវប្រមាណ ៣០០០ នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែកុម្ភៈដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២៤ (ពោលគឺនៅថ្ងៃទី ២២ - ២៣ ខែទី ១២ តាមច័ន្ទគតិ ឆ្នាំថោះ បញ្ចស័ក) ដោយមានខ្លឹមសារដ៏សម្បូរបែប។

អាណិកជនចូលរួមជំនួប “និទាឃរដូវស្រុកកំណើត” ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang និងអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Vo Van Hoan ជាអធិបតីនៃសន្និសីទកាសែត។ រូបថត៖ VOV

ក្នុងក្របខ័ណ្ឌកម្មវិធី “និទាឃរដូវស្រុកកំណើត” ឆ្នាំ ២០២៤ លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងសកម្មភាពដ៏មានអត្ថន័យមួយចំនួន រួមជាមួយបងប្អូនអាណិកជននៅទូទាំងប្រទេស ដូចជា៖ ពិធីដាក់កម្រងផ្កា អុជធូប គោរពវិញ្ញាណក្ខន្ឌលោកប្រធានហូជីមិញ និងលោកប្រធាន Ton Duc Thang ពិធីប្រលែងត្រីដើម្បីជូនដំណើរព្រះចង្ក្រាន។ ជាពិសេស ក្នុងកម្មវិធីផ្លាស់ប្តូរសិល្បៈក្រោមប្រធានបទ “ទីក្រុងហូជីមិញ - សរសេរបន្តវីរៈចម្រៀងដ៏ភ្លឺស្វាង” ប្រធានរដ្ឋលោក Vo Van Thuong នឹងថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីដល់បងប្អូនអាណិកជនទាំងមូល និងទូងស្គរបើកពិធីបុណ្យអបអរសាទរនិទាឃរដូវ។ អាណិកជនវៀតណាមនៅឯបរទេសក៏នឹងទៅទស្សនានិងឆ្លងបទពិសោធន៍ខ្សែរថភ្លើងអគ្គិសនី Metro លេខ ១ (Suoi Tien - Ben Thanh) ចូលរួមសកម្មភាពចងសម្ព័ន្ធមូលដ្ឋាន សំដៅបង្កើនការតភ្ជាប់ដ៏រឹងមាំរវាងជនវៀតណាមនៅឯបរទេសជាមួយប្រទេសនិងទីក្រុងហូជីមិញ។ លោក Vo Van Hoan បានសង្កត់ធ្ងន់ថា៖ “នេះជាការលើកទឹកចិត្តចំពោះបក្សភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងហូជីមិញ។ ទីក្រុងក៏ចាត់ទុកថា នេះជាមធ្យោបាយមួយដើម្បីជូនដំណឹងដល់អាណិកជនជាច្រើននៅគ្រប់ទិសទីលើពិភពលោក យល់ដឹង ចែករំលែក គាំទ្រ បន្តយកចិត្តទុកដាក់ និងវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅទីក្រុងហូជីមិញ និងប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ