អាណិកជនវៀតណាមនៅកម្ពុជាសាមគ្គីគ្នា រួមចំណែកលើកកម្ពស់ទំនាក់ទំនងវៀតណាម-កម្ពុជា
(VOVWORLD) - ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជូនដំណឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រព្រឹត្តទៅប្រកបដោយជោគជ័យ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន ៧ លើវិស័យជាច្រើន បើកចេញបរិយាកាសសហប្រតិបត្តិការថ្មីនាពេលខាងមុខ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាម តំណាងសហគមន៍វៀតណាមប្រចាំកម្ពុជា (រូបថត៖ Thong Nhat/TTXVN) |
នាព្រឹកថ្ងៃទី ២២ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកទស្សនានិងពិភាក្សាការងារជាមួយបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងបានជួបសំណេះ សំណាលជាមួយតំណាងធុរកិច្ចនិងសហគមន៍ប្រជាជនវៀតណាមនៅកម្ពុជាផងដែរ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជូនដំណឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រព្រឹត្តទៅប្រកបដោយជោគជ័យ ប្រទេសទាំងពីរបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន ៧ លើវិស័យជាច្រើន បើកចេញបរិយាកាសសហប្រតិបត្តិការថ្មីនាពេលខាងមុខ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យកម្មាភិបាល និងបុគ្គលិករបស់ស្ថានទូតបន្តអនុវត្តន៍ការងាររបស់ជនវៀតណាមនៅឯបរទេសឱ្យបានល្អក្នុងស្ថានភាពថ្មី; បំពេញភារកិច្ច គាំពារប្រជាពលរដ្ឋ ជួយឧបត្ថម្ភជីវភាពរស់នៅរបស់បងប្អូនអាណិកជនវៀតណាមដើម្បីឲ្យបងប្អូនអាណិក ជនកាន់តែមានសកម្មភាពជាក់ស្តែង ឆ្ពោះទៅរកប្រភពដើម រួមចំណែកកសាងមាតុភូមិ ប្រទេសជាតិនាពេលខាងមុខ។ ស្ថានទូត និងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សហគមន៍វៀតណាមនៅកម្ពុជាត្រូវយកចិត្តទុកដាក់លើការងារអប់រំយុវជនជំនាន់ក្រោយអំពីភាសាវៀតណាមនិងប្រពៃណីវប្បធម៌វៀតណាម។
លោកប្រធានរដ្ឋក៏មានបំណងចង់ឲ្យបងប្អូនអាណិកជនវៀតណាម បន្តសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នា និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយគោរពច្បាប់របស់ប្រទេសម្ចាស់ផ្ទះ រួមចំណែកអភិវឌ្ឍន៍ប្រទេសម្ចាស់ផ្ទះ ក៏ដូចជារួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕