អាណិកជនវៀតណាមរួមកម្លាំងកសាងស្រុកកំណើតដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍
(VOVWORLD) - នាថ្ងៃទី២៧ ខែធ្នូ សន្និសីទក្រោមប្រធានបទ “អាណិក ជនវៀតណាមរួម កម្លាំងកសាងស្រុកកំណើតដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍” បានប្រារព្ធ ឡើងនៅខេត្ត Nghe An។
ទិដ្ឋភាពនៃសន្និសីទ |
សន្និសីទត្រូវបានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជន វៀតណាមនៅឯបរទេសសហការជាមួយគណៈកម្មា ធិការប្រជាជនខេត្ត Nghe An រៀបចំឡើងដោយមានការចូលរួមរបស់អាណិកជនវៀត ណាមចំនួន២០០នាក់មកពីប្រទេសជាច្រើនលើពិភពលោក។ ឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុ ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស បានអោយ ដឹងថា៖
“សន្និសីទគឺជាឱកាសដើម្បីអោយអាណិកជនវៀតណាម ជាពិសេសគឺ អាណិកជនធុរកិច្ចចែករំលែកអំពីបទពិសោធន៍ក្នុងការបណ្ដាក់ទុន ធ្វើអាជីវកម្ម នៅក្នុងប្រទេស ព្រមទាំងផ្លាស់ប្ដូរវិធានការដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ អាណិកជនក្នុងការវិនិយោគនិងធ្វើអាជីវកម្មជាមួយតំបន់នានាផងដែរ។ នេះក៏ ជាឱកាសដើម្បីបណ្ដាតំបន់ឧទ្ទេសនាមអំពីគោលនយោបាយវិនិយោគ ក៏ដូចជា បរិយាកាសធ្វើអាជីវកម្មរបស់ខ្លួន សំដៅទាក់ទាញនិងពង្រីកការបណ្ដាក់ទុនរបស់ អាណិកជននៅតំបន់”៕