អាណិកជន​វៀតណាម​ ​អុជ​ធូប​នៅប​រមរាជវាំង ថំាងឡុង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមករា នៅទីក្រុងហាណូយ ស្ថិតក្នុងចំណោមព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃកម្មវិធីនិទាឃៈរដូវស្រុកកំណើត ឆ្នាំ ២០២៣ គណៈប្រតិភូអាណិកជនតំណាងជនជាតិវៀតណាមនៅឯបរទេសមកពីជុំវិញពិភពលោកបានទៅគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព និងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរៈជន  និងជួបជុំគ្នានៅបរមរាជវាំងថាំងឡុង។
អាណិកជន​វៀតណាម​ ​អុជ​ធូប​នៅប​រមរាជវាំង ថំាងឡុង - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញធ្វើពិធីអុជធូបនៅវិមាន Kinh Thien។ (រូបថត៖ Thong Nhat/TTXVN)

គណៈប្រតិភូអាណិកជនវៀតណាមបានរួមជាមួយនឹងប្រធានរដ្ឋ លោក Nguyen Xuan Phuc និងលោកជំទាវភរិយា អញ្ជើញធ្វើពិធីអុជធូប ឧទ្ទិសកុសលជូនដល់បុព្វការីជនដែលមានគុណូបការៈក្នុងការថែរក្សាការពារទឹកដីប្រទេសវៀតណាម។

គណៈប្រតិភូអាណិកជនវៀតណាម រួមជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវភរិយាអញ្ជើញចូលរួមសកម្មភាពប្រលែងត្រីនៅតំបន់បឹង Sen នៃតំបន់រមណីយដ្ឋានបឹងបុរាណនៅបរមរាជវាំងថាំងឡុង។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៣ ខែទី ១២ ហើយអាណិកជនវៀតណាម ជាច្រើនរូបមិនអាចលាក់បាំងអារម្មណ៍រំភើបចិត្តរបស់ខ្លួនបានឡើយ ជាពិសេសបន្ទាប់ពីរយៈពេល ២ ឆ្នាំរងផលប៉ះពាល់ដោយជំងឺរាតត្បាត ដែលបានធ្វើឱ្យជនជាតិវៀតណាមនៅឯបរទេស មិនអាចត្រឡប់មកស្រុកកំណើតវិញបាន។

“សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស ដែលបានអនុញ្ញាតឱ្យយើងខ្ញុំមកលេងស្រុកកំណើត និងចូលរួមពិធីអុជធូបជាមួយលោកប្រធានរដ្ឋ។ យើងមានកិត្តិយសណាស់ យល់ច្រើនអំពីប្រភពដើមនៃប្រទេសជាតិ តាមនោះ យើងអាចអប់រំកូនចៅយើងនៅជំនាន់ទីពីរ ពួកគេនឹងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ