“អំណោយសុខុមាលភាព” ជាង ៦.២០០ កញ្ចប់បានមកដល់គ្រួសារមានស្ថានភាពលំបាក
(VOVWORLD) - ក្នុងបរិបទនៃជំងឺកូវីដ -១៩ បង្កការលំបាកជាច្រើនដល់ប្រជាជនក្នុងតំបន់ ដែលអនុវត្តការរក្សាគម្លាតសង្គម មជ្ឈឹម សម្ព័ន្ធយុវជនបានអនុវត្តកម្មវិធី “អំណោយសុខុមាលភាពរាប់លានកញ្ចប់” ដោយផ្តល់អំណោយជាម្ហូបអាហារនិងភេសជ្ជៈ រួមទាំង“ថង់ថ្នាំសុខុមាលភាព” សម្រាប់ប្រជាជននិងប្អូនកុមារ។
ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែសីហា មជ្ឈិមសម្ព័ន្ធយុវជនវៀតណាម មជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិ និងមានការរួមដំណើរពីអង្គការនិងបុគ្គលបានផ្តល់អំណោយចំនួន ៦.២០០ កញ្ចប់ ដែលសរុបជាទឹកប្រាក់ចំនួន ២ ពាន់លាន ៣៦០ លានដុង ដល់គ្រួសារក្រីក្រចំនួន ៦.២០០ គ្រួសារ។
នេះគឺជាកម្មវិធីសប្បុរសធម៌បន្ថែមលើកម្មវិធីជាច្រើន ដែលអង្គការសម្ព័ន្ធយុវជន និងសមាគមកំពុងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពដូចជា៖ កម្មវិធីគាំទ្រឧបករណ៍និងការផ្គត់ផ្គង់វេជ្ជសាស្ត្រដល់កងកម្លាំងជួរមុខ និងជើងទំនិញ “ចែករំលែកក្តីស្រឡាញ់ រួមដៃគ្នាដើម្បីជម្នះជំងឺរាតត្បាត” ជាដើម៕