|
ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសហការជាមួយសាលាក្រុងទីក្រុងបារីសរៀបចំជំនួបមុខអំណរនិទាឃៈរដូវ (VOV) |
Vovworld-នាយប់ថ្ងៃទី១៩កុម្ភៈ (ពោលគឺថ្ងៃទី១ខែទី១តាមច័ន្ទគតិ) ស្ថានទូត
វៀតណាមប្រចាំនៅបារាំងបានសហការជាមួយសាលាក្រុងទីក្រុងបារីសរៀបចំ
ជំនួបមុខអំណរនិទាឃៈរដូវនៅទីស្ដីការសាលាក្រុង។
ថ្លែងមតិនៅពិធីនេះ ទេសាភិបាលរងទីក្រុងបារីសលោក Bruno Julliard បានផ្ញើរជូនសហគមន៍ជនវៀតណាមនៅបារាំងរាល់សេចក្តីជូនពរល្អបំផុត។
រីឯ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son បាន
លើកត្រដែតរាល់សកម្មភាពព្រឹត្តិការណ៍ដែលបានរៀបចំផែនការសំដៅធ្វើឲ្យស៊ី
ជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-បារាំងក្នុងឆ្នាំ២០១៥។ តាមឯកអគ្គរដ្ឋ
ទូតថា រាល់ព្រឹត្តិការណ៍សំខាន់ៗនិងលេចធ្លោនោះនឹងរួមចំណែកនាំទំនាក់ទំនង
វៀតណាម-បារាំងសក្តិសមនឹងដៃគូយុទ្ធសាស្ត្រ។
នាថ្ងៃទី១៩កុម្ភៈ និស្សិតវៀតណាមដែលកំពុងរៀននៅសកលវិទ្យាល័យ
ហិរញ្ញវត្ថុសហព័ន្ធរុស្ស៊ីបានរៀបចំពិធីមហោស្រពម្ហូបអាហារនិងសិល្បៈអំណរឆ្នាំ
ថ្មីមមែសប្តស័ក។ លោក Konstantin Simonov នាយករងទីមួយនៃសាលាបានឲ្យដឹង
ថា៖
“យើងខ្ញុំសប្បាយរីករាយនិងឃើញថា បានរៀនពីនិស្សិតវៀតណាមនិងនិស្សិត
បណ្ដាប្រទេសអំពីប្រការថ្មី។ គេបាននាំមករាល់ផ្នែកវប្បធម៍ដ៏ល្អស្អាត។”
មិត្ត Nguyen Phuong Thao និស្សិតឆ្នាំទី២សកលវិទ្យាល័យហិរញ្ញវត្ថុសហព័ន្ធរុស្ស៊ី
បានចែករំលែកថា៖
“ចូលរួមារាល់សកម្មភាពដូច្នេះ ខ្ញុំបានឃើញថាមិត្តនិស្សិតរុស្ស៊ីក៏ដូចជាប្រទេស
ផ្សេងៗលើពិភពលោកសុទ្ធតែចង់ស្វែងយល់អំពីផ្នែកវប្បធម៍ប្រពៃណីរបស់វៀត
ណាម។យើងខ្ញុំបានរៀបចំធ្វើម្ហូបអាហារសម្ដែងសិល្បៈពោពេញទៅដោយផ្នែកវប្បធម៍ប្រពៃណីវៀតណាម។”
នាវេលាម៉ោង៨យប់ថ្ងៃទី១៨កុម្ភៈ ជនវៀតណាមនៅព្រះរាជាណាចក្រអង់គ្លេស
បានប្រមូលផ្ដុំនៅវត្ត Linh Son នៅទីក្រុងឡុងដើម្បីត្រៀមរៀបចំពិធីបុណ្យអំណរឆ្នាំថ្មី
ផងដែរ៕