អតីតនាយករដ្ឋមន្ត្រីបារាំងបានប្រកាសរកសម្លេងឆ្មោតអភិបាលទីក្រុង Barcelona

(VOVWORLD) -     នាថ្ងៃទី២៥ខែកញ្ញា អតីតនាយករដ្ឋមន្ត្រីបារាំង Manuel Valls បានប្រកាសថា លោកនឹងចូលរួមរកសម្លេងឆ្នោតសំរាប់អភិបាលទីក្រុង Barcelona ដែលជា ទីក្រុងចំណុះតំបន់ Catololina នៃប្រទេសអេស្ប៉ាញ ដោយមានការ ខិតខំប្រឹងប្រែងដែលធ្លាប់មានពីមុនមកសំដៅដណ្តើមយកអំណាចនយោបាយនៅប្រទេសផ្សេងៗនៅអឺរ៉ុប។
អតីតនាយករដ្ឋមន្ត្រីបារាំងបានប្រកាសរកសម្លេងឆ្មោតអភិបាលទីក្រុង Barcelona - ảnh 1 អតីតនាយករដ្ឋមន្ត្រីបារាំង Manuel Valls

       ថ្លែងមតិក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Barcelona លោក Manuel Valls បានឲ្យដឹងថា «ខ្ញុំមានគោលបំណងចង់ ធ្វើជាអភិបាលទីក្រុង Barcelona ហើយទំនាក់ទំនងរវាងខ្លួនខ្ញុំជាផ្ទាល់និង ទីក្រុង Barcelona ពិតជាស្និតស្នាលនិងគ្មានអ្វីប្រែប្រួលឡើយ »។

        ការបោះឆ្នោតជ្រើសតាំងអភិបាលទីក្រុង Barcelona គ្រោងនឹង រៀបចំនៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ