អតីតប្រធានាធិបតីប៉ាគីស្ថាន Musharraf នឹងត្រូវបានជំនុំជំរះដោយបទក្បត់ជាតិ

អតីតប្រធានាធិបតីប៉ាគីស្ថាន Musharraf  នឹងត្រូវបានជំនុំជំរះដោយបទក្បត់ជាតិ - ảnh 1
អតីតប្រធានាធិបតី លោក Pervez Musharraf (Image: VOV)

(VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Chaudhry
Nisar Ali Khan  បានប្រកាសថា៖ ប្រទេសនេះនឹងជំនុំជុំរះអតីត​ប្រធានាធិបតី លោក
 Pervez Musharraf ដោយបទក្បត់ជាតិ ដោយសារ លោកបានបញ្ឈប់រដ្ឋធម្មនុញ្ញនិង
ប្រកាសស្ថានភាពប្រកាសអាសន្ននាឆ្នាំ ២០០៧ ។ នៅប៉ាគីស្ថានការផ្តន្ទាទោសចំពោះ
បទក្បត់ជាតិគឺជាប់គុកអស់មួយជីវិត ឬ ប្រហារជីវិត។ នេះគឺជាលើកដំបូងក្នុងប្រវត្តិ
សាស្ត្រប៉ាគីស្ថាន អតីតប្រធានាធិបតី ម្នាក់ត្រូវចំនុំជុំរះ។ លោក Pervez Musharraf បានវិលត្រឡប់មកប្រទេសវិញនា ខែ មិនា កន្លងមក ដើម្បីចូលរួមការបោះឆ្នោត
ប្រធានាធិបតី ក្រោយរយៈពេល ៤ ឆ្នាំ រស់នៅឯបរទេស។ ប៉ុន្តែ កំលាំងប៉ូលីសបាន
ធ្វើស៊ើបអង្កេតបណ្ដាការចោទ ប្រកាន់ចំពោះលោក Musharraf ក្នុងការរំលោភលើសិទ្ធិ
អំណាច ក្នុងរយៈពេល កាន់អំណាច ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ