អតីតប្រធានាធិបតីស៊ូដង់បង្ហាញមុខនៅតុលាការជាលើកដំបូង
(VOVWORLD) -លោក Omar Al Bashir ត្រូវចោទប្រកាន់ពីបទកម្មសិទ្ធិរូបិយប័ណ្ណខុសច្បាប់ និងទទួលអំណោយមិនស្របច្បាប់។
អតីតប្រធានាធិបតីស៊ូដង់ លោក Omar Al Bashir |
នាថ្ងៃទី ១៦ ខែមិថុនា អតីតប្រធានាធិបតីស៊ូដង់ លោក Omar Al Bashir ត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈដែលលោកបានបង្ហាញជាសាធារណៈជាលើកដំបូង ចាប់តាំងពីរពេលត្រូវផ្ដួលរលំកាលពីខែមេសាកន្លងទៅ។
លោក Omar Al Bashir ត្រូវចោទប្រកាន់ពីបទកម្មសិទ្ធិរូបិយប័ណ្ណខុសច្បាប់ និងទទួលអំណោយមិនស្របច្បាប់។ ក្រុមប្រឹក្សាយោធាបណ្តោះអាសន្ននៅស៊ូដង់បាននិយាយថា បានរឹបអូសប្រាក់ជាង ១១៣ លានដុល្លារអាមេរិកនៅក្នុងលំនៅដ្ឋានរបស់លោក Omar Al Bashir ផងដែរ៕