អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ទទួលមរណភាព

(VOVWORLD) - អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចចិត្ត នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង។
អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ទទួលមរណភាព - ảnh 1 ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រូបថត៖ Freshnews)

លោក នេត ភាក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បាមឲ្យដឹងថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅ រំលងអាធ្រាត្រឈានថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។

សូមបញ្ជាក់ថាអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចចិត្ត នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង។

មុនពេលទទួលមរណភាព ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ