អត្តសញ្ញាណវប្បធម៌វៀតណាមបានបង្ហាញក្នុងវេទិកាភាសាបារាំង-ប៉ាស៊ីហ្វិក លើកទី៩
|
លោកស្រី Vale’rie Meunier នាយិការ មជ្ឈមណ្ឌលជួបប្រាស្រ័យនិងផ្លាស់ប្តូរប៉ាស៊ីហ្វិក |
(VOVworld)- វេទិកាភាសាបារាំងតំបន់ប៉ាស៊ីហ្វិកលើកទី៩បានបើកនាព្រឹក ព្រលឹម
ថ្ងៃទី៣វិច្ឆិកា (តាមម៉ោងវៀតណាម)នៅទីក្រុង Noume’a, New Cledonia ប្រ ទេស
បារាំង។ព្រឹត្តិការណ៍នេះបានរៀបចំឡើងជាប្រចាំឆ្នាំ សំដៅផ្សព្វផ្សាយកម្មវិធីអប់រំ
ថ្នាក់ឧត្តមសិក្សារបស់សាលាទាំងអស់ចំណុះប្រទេសប្រើប្រាស់ភាសាបារាំងតំបន់
អាស៊ី ប៉ាស៊ីហ្វិក។ នេះជាលើកដំបូងដែលវៀតណាមបានត្រូវជ្រើសតាំងជាប្រទេស
ប្រធានបទ សម្រាប់វេទិកាភាសាបារាំងនេះ។ លោកស្រី Vale’rie Meunier នាយិការ
មជ្ឈ មណ្ឌលជួបប្រាស្រ័យនិងផ្លាស់ប្តូរប៉ាស៊ីហ្វិក បានឲ្យដឹងថា៖
“ជារៀងរាល់ឆ្នាំ វេទិកានេះនឹងជ្រើសរើសនិងលើកដំកើងប្រទេសមួយ ហើយ
ឆ្នាំ នេះវៀតណាមជាប្រទេសប្រធានបទ។ វៀតណាមនិង New Cledonia មានប្រវត្តិ
សាស្ត្រជិតស្និទ្ធតាំងពីយូរណាស់មកហើយ។ វេទិកាលើកនេះ ជាឱកាសសម្រាប់
ស្តែង ចេញនូវការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅទីនេះចូលក្នុងអត្ត
សញ្ញាណ របស់ New Cledonia ”។
|
លោក Nguyen Thiep ឯកអគ្គរដ្ឋទូតអមអង្គការអន្តរជាតិភាសាបារាំង |
តាមលោក Nguyen Thiep ឯកអគ្គរដ្ឋទូតអមអង្គការអន្តរជាតិភាសាបា រាំង
OIF ថា៖
“លក្ខណពិសេសក្នុងវេទិកាភាសាបារាំងលើកនេះ គឺវៀតណាមបាន ឧទ្ទេស
នាមជាមួយមិត្តភក្តិអន្តរជាតិអំពីសិល្បៈរបាំ តុក្កតាទឹក ដោយសាររបាំ តុក្កតាទឹក
ជានិមិត្តរូបឲ្យវប្បធម៌តំបន់ដីសណ្តខាងជើងវៀតណាម។ប្រការគួរឲ្យចាប់អារម្មណ៍
នៅក្នុងវេទិកានេះគឺតាមរយៈការសម្តែងរបាំ តុក្កតាទឹកនេះ នឹងជួយឲ្យជនវៀត
ណាម ដែលកំពុងរស់នៅ New Cledonia យល់បានច្បាស់អំពីប្រភពដើមនៃវប្បជាតិ
និងជួយឲ្យគេ មានការរួមចំណែកសកម្មចូលក្នុងភាពពហុបែបនៃវប្បធម៌របស់ New Cledoniaផងដែរ”
វេទិការនេះនឹងបានអូសបន្លាយដល់ថ្ងៃទី៥វិច្ឆិកា៕