អតីតអភិបាលតំបន់ Catalonia ត្រូវបង្ហាញមុខនៅតុលាការបែលហ្ស៊ីកនាថ្ងៃទី ១៧ វិច្ឆិកា
(VOVWORLD) - អតីតអភិបាលតំបន់ Catalonia របស់អេហ្ប៉ាញ លោក Carles Puidgemont រួមជាមួយមន្ត្រីចំនួន ៤ នាក់ទៀតក្រោមសម័យរបស់លោកត្រូវបង្ហាញ មុខនៅតុលាការមួយរបស់បែលហ្ស៊ីក នាថ្ងៃទី ១៧ វិច្ឆិកា ខាងមុខ។
អតីតអភិបាលតំបន់ Catalonia ត្រូវបង្ហាញមុខនៅតុលាការបែលហ្ស៊ីកនាថ្ងៃទី ១៧ វិច្ឆិកា |
(VOVworld) – អតីតអភិបាលតំបន់ Catalonia របស់អេហ្ប៉ាញ លោក Carles Puidgemont រួមជាមួយមន្ត្រីចំនួន ៤ នាក់ទៀតក្រោមសម័យរបស់លោកត្រូវបង្ហាញ មុខនៅតុលាការមួយរបស់បែលហ្ស៊ីក នាថ្ងៃទី ១៧ វិច្ឆិកា ខាងមុខ។ នេះគឺជាលើក ដំបូងដែលគេចូលរួមក្នុងអង្គជំនុំជំរះគិតតាំងពីពេលមជ្ឈដ្ឋានសមត្ថកិច្ចបែលហ្ស៊ីកដោះ លែងមានលក្ខ័ណ្ឌនាយប់ថ្ងៃទី ៥ វិចិ្ឆការ។ តាមអាជ្ញាធរបែលហ្ស៊ីកថា៖ មុខសញ្ញាទាំង ៥ នេះត្រូវបង្ហាញមុខនៅតុលាការក្នុងអំឡុង ១៥ ថ្ងៃគិតតាំងពីពេលត្រូវបានដោះលែង ។ បែលហ្ស៊ីកនឹងមានរយៈពេល ៦០ ថ្ងៃដើម្បីសម្រេចបត្យាប័នមុខសញ្ញាពោលខាង លើមកអេស្ប៉ាញតាមយន្តការចាប់ឃុំខ្លួនលើទូទាំងអឺរ៉ុបដែរឬទេ។ លោក Puidgemont រួមជាមួយមន្ត្រីចំនួន ៤ នាក់ទៀតក៏មានសិទ្ធិប្រឆាំងសាលក្រមអំពី បត្យាប័នទៅអេស្ប៉ាញវិញដែរ។ នាថ្ងៃទី ៦ វិច្ឆិកា រដ្ឋាភិបាលអេស្ប៉ាញប្រកាសគោរព សេចក្តីសម្រេចនេះរបស់ភាគីបែលហ្ស៊ីកសំដៅរងចាំសាលក្រមនៃតុលាការអំពីការតើនឹងអនុវត្តបទបញ្ជាចាប់ខ្លួនលើទូទាំងអឺរ៉ុបរបស់អេស្ប៉ាញដែរឬទេ៕