អតិផរណាក្នុងឆ្នាំ២០២២របស់វៀតណាមត្រូវបានព្យាករណ៍ថាទាបជាង៤%

(VOVWORLD) - ជាព័ត៌មានដែលត្រូវបាននាំចេញនៅសិក្ខាសាលាអំពីការប្រែប្រួល នៃទីផ្សារនិងតម្លៃនៅវៀតណាមក្នុងឆ្នាំ២០២១និងការព្យាករណ៍សម្រាប់ឆ្នាំ២០២២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមករា នៅទីក្រុងហាណូយ។

អតិផរណាក្នុងឆ្នាំ២០២២របស់វៀតណាមត្រូវបានព្យាករណ៍ថាទាបជាង៤% - ảnh 1រូបថតឧទាហរណ៍៖ VOV
ក្នុងឆ្នាំ២០២២ ខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថា នឹងស្ដារឡើងវិញ និងរីកចម្រើនយ៉ាងខ្លាំងក្លា ហើយបង្កើតសម្ពាធដ៏ធំទៅលើតម្លៃ អត្រាការប្រាក់ អត្រា ប្ដូរប្រាក់ និងអតិផរណា ប៉ុន្តែកំណើននៃអតិផរណាក្នុងឆ្នាំ២០២២គឺមិនសូវគួរឲ្យព្រួយ បារម្ភឡើយ។ នេះជាព័ត៌មានដែលត្រូវបាននាំចេញនៅសិក្ខាសាលាអំពីការប្រែប្រួល នៃទីផ្សារនិងតម្លៃនៅវៀតណាមក្នុងឆ្នាំ២០២១ និងការព្យាករណ៍សម្រាប់ឆ្នាំ២០២២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមករា នៅទីក្រុងហាណូយ។
នៅសិក្ខាសាលា បណ្ដាអ្នកជំនាញក៏បានចាត់ទុកថា ការគ្រប់គ្រងអតិផរណាក្នុង ឆ្នាំ២០២២នៅ តែជួបការលំបាកជាច្រើន ហើយមិនងាយស្រួលឡើយ។ លោកសាស្ត្រា ចារ្យរង បណ្ឌិត Dinh Trong Thinh នៅវិទ្យាស្ថានហិរញ្ញវត្ថុ បានព្យាករណ៍ថា៖
“សេណារីយ៉ូទី១គឺក្នុងឆ្នាំ២០២២ ខឿនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា មានកំណើនយឺត គឺសេដ្ឋកិច្ចវៀតណាមយើងក៏មានកំណើនយឺតដែរ ប្រហែលពី៦ដល់ ៦,៥% ហើយអតិផរណាក្នុងចន្លោះពី២,៨ដល់៣,២%។ ចំពោះសេណារីយ៉ូដែលសេដ្ឋ កិច្ចពិភពលោកមានកំណើនប្រសើរឡើងនោះ ហើយប្រសិនបើវៀតណាមអាចទាញ យកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាមអាចទទួលបានកំណើនពី ៧ដល់៧,៥% ក្នុងឆ្នាំ២០២២ ហើយក្នុងករណីនោះ អតិរផណាអាចស្ថិតក្នុងចន្លោះពី ៣,៥ដល់៣,៨%”។
ដើម្បីអាចរក្សាបានល្បឿនកំណើន CPI នៅកម្រិតទាបជាង៤% ដូចនឹងគោលដៅ របស់រដ្ឋសភា ហើយស្វែងរកវិធីរក្សាស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុ រូបិយវត្ថុ និងបន្តបញ្ចុះ អត្រាអតិផរណា បណ្ដាអ្នកជំនាញចាត់ទុកថា ការជំរុញយ៉ាងខ្លាំងនូវការងារប្រយុទ្ធប្រ ឆាំងនឹងជម្ងឺកូវីដ-១៩ ជាមួយនឹងវីរុសបំប្លែងថ្មីៗដែលអាចផ្ទុះឡើងវិញ ព្រមទាំងបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាតផ្សេងៗទៀត នឹងជាបុព្វបទដ៏សំខាន់ដើម្បីរក្សាស្ថិរភាពផលិតកម្ម ស្ថិរភាពទីផ្សារ និងស្ថិរភាពតម្លៃទំនិញ។ ក្រៅពីនោះ រក្សាឲ្យបានរឹងមាំស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាជញ្ជីងសេដ្ឋកិច្ច បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការ ស្ដារនិងអភិវឌ្ឍប្រកបដោយចីរភាពនៃខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ