អតិផរណានៅ Eurozone ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១៧ ខែ

(VOVWORLD) - នេះគឺជាលើកទីមួយ ក្នុងរយៈពេល ១៧ ខែកន្លងទៅ ដែលតំបន់នេះបានកត់ត្រាអតិផរណាថយចុះ។
អតិផរណានៅ Eurozone ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១៧ ខែ - ảnh 1មនុស្សម្នាទិញទំនិញនៅផ្សារទំនើបមួយក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ រូបថត៖ THX/VNA

យោងតាមតួលេខដែលចេញផ្សាយដោយទីភ្នាក់ងារស្ថិតិអឺរ៉ុប (Eurostat) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បានសរឲ្យឃើញថា អត្រាអតិផរណាប្រចាំឆ្នាំនៅតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ក្នុងខែវិច្ឆិកាបានធ្លាក់ចុះមកនៅត្រឹម ១០% ទាបជាងកម្រិតអតិផរណាខ្ពស់បំផុត ១០,៦% កាលពីខែតុលា។ នេះគឺជាលើកទីមួយ ក្នុងរយៈពេល ១៧ ខែកន្លងទៅ ដែលតំបន់នេះបានកត់ត្រាអតិផរណាថយចុះ។

យោងតាមអ្នកជំនាញបានឲ្យដឹងថា តម្លៃថាមពល និងសេវាកម្ម  " បញ្ចុះកម្ដៅ " បានជួយអតិផរណាក្នុងតំបន់ រួមមានប្រទេសចំនួន ១៩ បានថយចុះ បើប្រៀបធៀបនឹងផែនការ។ តួរលេខវិជ្ជមាននេះបានបំផុសក្តីសង្ឃឹមថាអតិផរណានៅ Eurozone បានឡើងដល់កំពូល ហើយធនាគារកណ្តាលអឺរ៉ុប (ECB) អាចនឹងកែសម្រួលកាត់បន្ថយការដំឡើងអត្រាការប្រាក់នាខែក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ