អត្រាគាំទ្រដំណើរការប្រធានាធិបតីជាប់ឆ្នោតអាមេរិកទទួលអំណាចចុះទាបបំផុតតាំងពីមុនមក

អត្រាគាំទ្រដំណើរការប្រធានាធិបតីជាប់ឆ្នោតអាមេរិកទទួលអំណាចចុះទាបបំផុតតាំងពីមុនមក - ảnh 1
ប្រធានាធិបតីជាប់ឆ្នោត អាមេរិកលោក Donald Trump នៅទីក្រុងញូវយ៉កនាថ្ងៃទី១៦ មករា
 (រូបថត៖AFP/TTXVN)

(VOVworld) - អត្រាគាំទ្រដំណើរការទទួលអំណាចរបស់ប្រធានាធិបតីជាប់
ឆ្នោតអាមេរិកលោក Donald Trump គឺត្រឹមតែ៤០% ដែលជាកំរិតទាបបំផុតក្នុងអំឡុង
៤០ឆ្នាំកន្លងទៅចំពោះប្រធានាធិបតីជាប់ឆ្នោតមួយរូបដែលកំពុងត្រៀមរៀបចំឡើង
កាន់តំណែង។ការស្ថិតិពោលខាងលើពឹងផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិដោយ
កាណាល់ទូរទស្សន៍ CNN អនុវត្តន៍និងប្រកាសនាថ្ងៃទី១៧ មករា។ការស្ទង់មតិ
ផ្សេងមួយទៀតអនុវត្តន៍ដោយ Washington Post និង ABC ឲ្យដឹងថា​ មាន៤៤%នៃ
បរិមាណអ្នកបានសួរចាត់ទុកថា លោក Trump មានលក្ខណៈគ្រប់ គ្រាន់ដើម្បីក្លាយ
ទៅជាប្រធានាធិបតីអាមេរិក ខណៈដែលអត្រានាំចេញមតិផ្ទុយ ទៅវិញគឺ៥២%។
ចំពោះសំណួស្ដីអំពីការជឿជាក់ថា ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump
 អាចនាំចេញសេចក្ដីសំរេចដ៏ត្រឹមត្រូវហើយនាំមកនូវផល ប្រយោជន៍សំរាប់
អាមេរិកនាពេលអនាគតដែរឬអត់នោះ មានត្រឹមតែ៣៨%នៃ បរិមាណអ្នកចូលរួម
យល់ស្របជាមួយប្រការនេះ ខណៈដែលមាន៦១% មិនយល់ស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ