អត្រាអ្នកគាំទ្រចំពោះប្រធានាធិបតីអាមេរិក លោក J.Biden កើនឡើងខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ ២០២១
(VOVWORLD) - អត្រាអ្នកបោះឆ្នោតចូល រួមការស្ទង់មតិ ដែលមិនគាំទ្រការគ្រប់គ្រងរបស់មេដឹកនាំនេះគឺ ៥២% (ធ្លាក់ចុះ ៣% ពីការស្ទង់មតិមុន)។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង វ៉ាស៊ីនតោននៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២។ (រូបថត៖ AFP/VNA)
|
ការស្ទង់មតិថ្មីៗនេះដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន NBC បាន បង្ហាញថា អត្រានៃការគាំទ្រចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden ស្ថិតនៅ កម្រិត ៤៥% កើនឡើង ៣% បើធៀបនឹងខែសីហាកន្លងទៅ។ អត្រាអ្នកបោះឆ្នោតចូល រួមការស្ទង់មតិ ដែលមិនគាំទ្រការគ្រប់គ្រងរបស់មេដឹកនាំនេះគឺ ៥២% (ធ្លាក់ចុះ ៣% ពីការស្ទង់មតិមុន)។ នេះត្រូវបានគេចាត់ទុកជាដំណឹងវិជ្ជមានសម្រាប់គណៈបក្សប្រជាធិបតេយ្យនៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខនេះ។ លទ្ធផលនៃការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែកញ្ញាបានបង្ហាញថាចំនួនអ្នកបោះឆ្នោតដែលប្រកាសការគាំទ្រចំពោះលោកម្ចាស់សេតវិមានគឺនៅកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំមុន។ បច្ចុប្បន្ននេះ ទាំងគណ បក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ មានសំឡេងគាំទ្រ ៤៦% ពីអ្នកបោះឆ្នោត។ នេះជាការកែលម្អសម្រាប់គណបក្សប្រជាធិបតេយ្យដែលតែងតែតាមពីក្រោយគណបក្សសាធារណរដ្ឋក្នុងការស្ទង់មតិមុនៗ។ ការស្ទង់មតិបានបង្ហាញឲ្យ ឃើញថា គណបក្សសាធារណរដ្ឋមានប្រៀបលើវិស័យសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងបទ ល្មើស និងសន្តិសុខព្រំដែន ខណៈដែលគណបក្សប្រជាធិបតេយ្យទទួលបានការគាំទ្រ ច្រើនក្នុងវិស័យថែទាំសុខភាព៕