អ៊ីតាលីត្រៀមខ្លួនជួយឧបត្ថម្ភនិងសហការជាមួយវៀតណាមក្នុងការព្យាបាលជំងឺកូវីដ ១៩
(VOVWORLD) - នៅក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអ៊ីតាលី លោកស្រី Nguyen Thi Bich Hue លោក Mario Balzanelli បាននិយាយថា ប្រព័ន្ធ ១១៨ មានបំណងចង់ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាល។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោកស្រី Nguyen Thi Bich Hue ពិភាក្សាជាមួយគណៈប្រតិភូវេជ្ជបណ្ឌិតប្រព័ន្ធសង្គ្រោះបន្ទាន់អ៊ីតាលី ១១៨ (រូបថត៖ TTXVN) |
នៅថ្ងៃទី ១៣ ខែកញ្ញា នាយកប្រព័ន្ធសង្គ្រោះបន្ទាន់អ៊ីតាលី ១១៨ លោក Mario Balzanelli បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការព្យាបាលជំងឺកូវីដ-១៩ និងមានបំណងសហប្រតិបត្តិការជាមួយវៀតណាមក្នុងការស្រាវជ្រាវនិងបណ្តុះបណ្តាលសម្រាប់ករណីសង្គ្រោះបន្ទាន់នៃជំងឺរាតត្បាត។ នៅក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅប្រទេសអ៊ីតាលី លោកស្រី Nguyen Thi Bich Hue លោក Mario Balzanelli បាននិយាយថា ប្រព័ន្ធ ១១៨ មានបំណងចង់ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាល។ ចំណែកឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Bich Hue បានអះអាងថា៖ រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាការគ្រប់គ្រងជំងឺរាតត្បាតនិងមិនឲ្យឆ្លងរាលដាលក្នុងប្រទេសទាំងមូល។ ថ្វីត្បិតដូច្នេះក៏ដោយ ប្រភពវ៉ាក់សាំង ថ្នាំនិងឧបករណ៍ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ ១៩ នៅតែខ្វះខាត។ ដូច្នេះ វៀតណាមត្រូវការជំនួយនិងការចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺពីមិត្តភក្តិអន្តរជាតិនិយាយរួមនិងប្រទេសអ៊ីតាលីនិយាយដោយឡែកផងដែរ។
តាមគម្រោង នាពេលខាងមុខនេះ ក្រុមវេជ្ជបណ្ឌិតអ៊ីតាលីចំនួន ១១៨ នាក់នឹងមកដល់ទីក្រុងហូជីមិញ ដើម្បីចូលរួមពិគ្រោះយោបល់ គាំទ្រនិងផ្ទេរដំណើរការពិនិត្យព្យាបាលនិងថែទាំអ្នកជំងឺកូវីដ -១៩ ផ្ទេរបច្ចេកវិទ្យាកោសិកាដើមនៅក្នុងការព្យាបាលជំងឺកូវីដ ១៩៕