អ៊ីតាលីនិងបារាំងរំពឹងទុកស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី
(VOVWORLD) -ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសកាលពីថ្ងៃទី ១៥ ខែកក្កដា ថា រុស្ស៊ីនិងបារាំងកំពុងតែស្តារឡើងវិញជាបណ្តើរៗនូវយន្តការសហប្រតិបត្តិការ ដែលបានបង្កើតឡើងនាពេលកន្លងទៅដោយបង្កក្តីសង្ឃឹមអំពីការវិវត្តដ៏ល្អប្រសើរបន្ថែមទៀតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ខាងស្តាំដៃ) និង ប្រធានាធិបតីបារាំងលោក Emmanuel Macron និងភារិយា (ខាងឆ្វេងដៃ) |
ក្នុងថ្ងៃដដែល ក្នុងជំនួបជាមួយសមភាគីបារាំងលោក Emmanuel Macron ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អះអាងថាការអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី - បារាំង ត្រូវបានជំរុញក្នុងកិច្ចចរចាររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែល ប្រព្រឹត្តទៅនៅខាងក្រៅវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ។ រីឯខ្លួនវិញ លោក Emmanuel Macron ក៏បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពោលខាងលើនេះហើយបានឲ្យដឹងថាប្រទេសបារាំងត្រៀមខ្លួនបន្តធ្វើកិច្ចសន្ទនាជាមួយរុស្ស៊ី។
ទន្ទឹមនឹងនេះនាថ្ងៃទី ១៥ ខែកក្កដាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃអ៊ីតាលី លោក Matteo Salvini បានប្រកាសថាលោកមានក្តីសង្ឃឹមទៅ លើលទ្ធភាពនៃការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី។ លោក Salvini សង្ឃឹមថាប្រទេសអ៊ីតាលីនិងរុស្ស៊ីអាចបន្តរក្សាធ្វើកិច្ចសន្ទនា និងស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវប្បធម៌ផងដែរ៕