|
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Paolo Gentiloni (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលសាមគ្គីភាពលីប៊ីលោក Fayez Al-Serraj (រូបថត៖TTXVN) |
(VOVworld) - នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Paolo Gentiloni និងនាយករដ្ឋមន្រ្តី
រដ្ឋាភិបាលសាមគ្គីភាពលីប៊ីលោក Fayez Al-Serraj នាថ្ងៃទី២ កុម្ភៈ បានចុះហត្ថលេខា
លើអនុស្សរណៈយោគយល់ស្ដីអំពីកិច្ចសហប្រតិបតិ្តការទប់ស្កាត់រលកជនចំណាក
ស្រុកខុសច្បាប់ ប្រឆាំងការជួញដូរមនុស្សក៏ដូចជាបង្កើនការត្រួតពិនិត្យខ្សែព្រំដែន
រវាងប្រទេសទាំងពីរផងដែរ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត កងកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលតីនា
ថ្ងៃទី២ កុម្ភៈ ឲ្យដឹងថា ជនចំណាកស្រុកជាង១ពាន់៤រយនាក់ត្រូវបានសង្គ្រោះនៅ
សមុទ្រមេឌីទេរ៉ាណេក្នុងរយៈពេល២៤ម៉ោង នៅពេលគេកំពុងធ្វើដំណើរនៅលើ
ទូកធ្វើដោយដៃ។
នាថ្ងៃដដែល ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk សន្យាថា នឹងបិទទ្វារ
ខ្សែផ្លូវចំណាកស្រុកនៅភាគកណ្ដាលសមុទ្រមេឌីទេរ៉ាណា ដែលតភ្ជាប់លីប៊ីជា
មួយនឹងអ៊ីតាលី សំដៅទប់ស្កាត់រលកជនចំណាកស្រុកខុសច្បាប់ចូលក្នុងទ្វីប
អឺរ៉ុប។ក្នុងឆ្នាំ២០១៦ ភាគច្រើនក្នុងចំណោមជនចំណាកស្រុកនិងជនភៀសខ្លួន
ប្រមាន១៨ហ្មឺននាក់ បានប្រើប្រាស់លីប៊ីជាទីចាប់ផ្ដើមដើម្បីទៅកាន់អឺរ៉ុប៕