អ៊ីតាលីនិងអាល្លឺម៉ង់ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាធ្វើចំណាកស្រុកនិងការប្រឈមរបស់ EU

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអ៊ីតាលី នាថ្ងៃទី ១១ ខែវិច្ឆិកា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជួបពិភាក្សាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ គឺលោក Giuseppe Conte ផងដែរ។ 
អ៊ីតាលីនិងអាល្លឺម៉ង់ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាធ្វើចំណាកស្រុកនិងការប្រឈមរបស់ EU - ảnh 1

អ៊ីតាលីនិងអាល្លឺម៉ង់ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាធ្វើចំណាកស្រុកនិងការប្រឈមរបស់ EU

ថ្លែងនៅក្នុងសន្និសីទកាសែតរួម នាយករដ្ឋមន្ត្រី លោក Conte បានអះអាងថា អ៊ីតាលីនិងអាល្លឺម៉ង់ ប្តេជ្ញាដោះស្រាយរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាការធ្វើចំណាកស្រុក ការស្តារឡើងវិញកំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុនិងការចរចារស្តីពី ថវិកាសហភាពអឺរ៉ុប (EU) ក៏ដូចជា បញ្ហា Brexit (ចក្រភពអង់គ្លេសចាកចេញពីសហ ភាពអឺរ៉ុប) ជាដើម។ លោករូបនេះបានអំពាវនាវឱ្យអ៊ីតាលីនិងអាល្លឺម៉ង់ សហការដើម្បីប្រឈមនឹងទំនួលខុសត្រូវរួមរបស់អឺរ៉ុប ដើម្បីផ្តល់ចម្លើយសមស្របសម្រាប់ប្រជាជន EU។

ចំណែកឯខ្លួនវិញ អធិការបតីអាល្លឺម៉ង លោកស្រី Merkel បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីតាលីនៅលីប៊ីនិងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអនុវត្ត បទឈប់បាញ់នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ ទាក់ទងនឹងការធ្វើចំណាក ស្រុកអធិការបតីលោកស្រី Merkel បានចាត់ទុកថា ចាំបាច់ត្រូវបង្កើតឱកាសសំរាប់យុវជនអាហ្វ្រិក។ លោកស្រីបានបញ្ជាក់ថា អាល្លឺម៉ង់និងអ៊ីតាលី បានចែករំលែកនូវទស្សនៈនិងចំណាប់អារម្មណ៍លើបញ្ហាជនចំណាកស្រុកនិងជនអន្តោប្រវេសន៍ ដោយនិយាយថា ចាំបាច់ត្រូវសម្របសម្រួលដើម្បីដោះស្រាយអោយដល់ឬសគល់ នូវមូលហេតុដែលបណ្តាលមកពីលំហូរនៃជនចំណាកស្រុកពីទ្វីបអាហ្វ្រិកចូលមកទ្វីបអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ