អ៊ីតាលីបានប្រកាសស្ថានភាពអាសន្នក្នុងទីក្រុង Venice

(VOVWORLD) -រដ្ឋាភិបាលក៏បានសម្រេចចិត្តផ្តល់ជំនួយបន្ទាន់ចំនួន២០លានអឺរ៉ូ (២២លានដុល្លារ) ដល់ទីក្រុង Veneto និងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះ។

 

អ៊ីតាលីបានប្រកាសស្ថានភាពអាសន្នក្នុងទីក្រុង Venice - ảnh 1អ៊ីតាលីបានប្រកាសស្ថានភាពអាសន្នក្នុងទីក្រុង Venice (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី១៤ខែវិច្ឆិការដ្ឋាភិបាលអ៊ីតាលីបានប្រកាសស្ថានភាពអាសន្ននៅក្នុងទីក្រុង Venice បន្ទាប់ពីទីក្រុងនេះត្រូវបានទឹកជន់លិចក្នុងជំនោរដ៏កម្រមួយ។លើទំព័រធ្វីធើរផ្ទាល់ខ្លួនលោកនាយករដ្ឋមន្រ្តីអ៊ីតាលី Giuseppe Conte បានឲ្យដឹងជា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រី្តមួយ រដ្ឋាភិបាលបានឯកភាពដើម្បីប្រកាសស្ថានភាពអាសន្នចំពោះទីក្រុង Venice  តាមសំណូមពរនៃតំបន់ Veneto ។រដ្ឋាភិបាលក៏បានសម្រេចចិត្តផ្តល់ជំនួយបន្ទាន់ចំនួន២០លានអឺរ៉ូ (២២លានដុល្លារ) ដល់ទីក្រុង Veneto និងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះ ព្រមទាំងនោះ រដ្ឋាភិបាលកំពុងពិភាក្សាអំពីផែនការសំណងសម្រាប់បុគ្គលនិងម្ចាស់សហគ្រាសដែលរងការខូចខាតដោយទឹកជំនន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ