អ៊ីតាលីមានបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយអាស៊ាន

(VOVworld)- អ៊ីតាលីមានបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយ
អាស៊ាន។ នេះជាការអះអាងរបស់ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella ក្នុងជំនួបធ្វើការជាមួយលេខាធិការដ្ឋានអាស៊ានប្រចាំនៅទីក្រុង Jakarta របស់
ឥណ្ឌូនេស៊ី និងជំនួបជាមួយអគ្គលេខាធិការអាស៊ានលោក  Le Luong Minh នា
ថ្ងៃទី១០វិច្ឆិកា។ នៅជំនួបនេះ ប្រធានាធិបតី Mattarella បាន ជឿជាក់ថា ដំណើរ
ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនានាក្នុងតំបន់ នឹង រួមចំណែកជម្រុញ
ទំនាក់ទំនងដែលមានស្រាប់ និងផ្តោតសំខាន់ទៅលើបណ្តា សក្តានុភាពដែល
មិនទាន់ទទួលបានការយកចិត្តទុកដាក់ផងដែរ។ លោក Mattarella ក៏បានសម្តែង
នូវការសន្យាយ៉ាងខ្លាំងក្លារបស់អ៊ីតាលីចំពោះកិច្ច សហប្រតិបត្តិការជាមួយអាស៊ាន
លើបណ្តាវិស័យដូចជានយោបាយ សន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ។

       រីឯខ្លួនវិញ អគ្គលេខាធិការLe Luong Minh បានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់
អ៊ីតាលីក្នុងការជម្រុញទំនាក់ទំនងសន្ទនារវាងអាស៊ាននិង EU ព្រមទាំងសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងដែលទទួលបានរវាងអ៊ីតាលីនិង អាស៊ានបានរួមចំណែកធ្វើឲ្យស៊ី
ជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី រួមទាំង លទ្ធភាពបង្កើតដៃគូយុទ្ធសាស្ត្រអា
ស៊ាន -EU ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ