អ៊ីតាលីរាំងស្កាត់​ ChatGPT ដើម្បីការពារទិន្នន័យ និងសិទ្ធិ​ឯកជនរបស់អ្នកប្រើប្រាស់

(VOVWORLD) - ទីភ្នាក់ងារការពារទិន្នន័យអ៊ីតាលីបានប្រកាសបិទសកម្មភាពរបស់ ChatGPT នៅក្នុងប្រទេសនេះ ចាប់ពីថ្ងៃទី ៣១ ខែមីនា ហើយនៅពេលជាមួយគ្នានោះ បានបើកការស៊ើបអង្កេតលើ ChatGPT ដែលថាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុន OpenAI (អាមេរិក) មិនគោរពទិន្នន័យអ្នកប្រើប្រាស់ និងមិនអាចផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់។ 
អ៊ីតាលីរាំងស្កាត់​ ChatGPT ដើម្បីការពារទិន្នន័យ និងសិទ្ធិ​ឯកជនរបស់អ្នកប្រើប្រាស់ - ảnh 1ប្រភព៖ Reuters

ជាមួយនឹងការសម្រេចចិត្តនេះ អ៊ីតាលីបានក្លាយជាប្រទេសដំបូងគេដែលហាមប្រាម ChatGPT ជាបណ្តោះអាសន្ន។

OpenAI នឹងទទួលរងកំហតជាបណ្តោះអាសន្នលើការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសអ៊ីតាលី។ Open AI នឹងមានរយៈពេល ២០ ថ្ងៃដើម្បីបង្កើតវិធានការដោះស្រាយក្តីកង្វល់របស់អ្នកឃ្លាំមើល ហើយត្រូវប្រឈមនឹងការផាកពិន័យហិរញ្ញវត្ថុប្រហែល ២០ លានអឺរ៉ូ (២១,៧ លានដុល្លារ) ឬរហូតដល់ ៤% នៃប្រាក់ចំណូលប្រចាំឆ្នាំ។

របាយការណ៍ពីធនាគារវិនិយោគពហុជាតិ UBS បានបង្ហាញថា គិតត្រឹមខែមករា ឆ្នាំ ២០២៣ ChatGPT មានអ្នកប្រើប្រាស់ជាប្រចាំប្រហែល ១០០ លាននាក់ ក្លាយជាកម្មវិធីដែលមានបរិមាណអ្នកប្រើប្រាស់កើនឡើងលឿនបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅថ្ងៃទី ២០ ខែមីនា ទីភ្នាក់ងារការពារទិន្នន័យអ៊ីតាលីបានប្រកាសថា ChatGPT បានជួបប្រទះបញ្ហាដែលនាំឱ្យលេចធ្លាយទិន្នន័យទាក់ទងនឹងការជជែករបស់អ្នកប្រើប្រាស់ និងព័ត៌មាននៃការទូទាត់។ ទីភ្នាក់ងារប៉ូលីសអឺរ៉ុប Europol បានព្រមានថា ឧក្រិដ្ឋជនអាចប្រើប្រាស់ ChatGPT ដើម្បីប្រព្រឹត្តការក្លែងបន្លំប្រឆាំងនឹងអ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ