អ៊ីតាលីរៀបចំពិធីកាន់ទុក្ខជាតិសំរាប់ជនរងគ្រោះក្នុងការរញ្ជួយដី
|
អ៊ីតាលីរៀបចំពិធីកាន់ទុក្ខជាតិសំរាប់ជនរងគ្រោះក្នុងការរញ្ជួយដី (VNA) |
(VOVworld) – នាថ្ងៃទី ២៧ សីហា អ៊ីតាលីបានរៀបចំពិធីកាន់ទុក្ខជាតិសំរាប់
បណ្ដាជនរងគ្រោះក្នុងការរញ្ជួយដីនាថ្ងៃទី ២៣ សីហា កន្លងទៅដែលធ្វើឲ្យ
មនុស្សចំនួន ២៨១ នាក់ស្លាប់។ ពិធីកាន់ទុក្ខជាតិបានប្រព្រឹត្តទៅនៅទីក្រុង
Ascoli Piceno ដោយមានការចូលរួមរបស់ប្រធានាធិបតីអ៊ីតាលី លោក
Sergio Mattarella និងនាយករដ្ឋមន្ត្រី លោក Matteo Renzi រួមជាមួយមជ្ឈដ្ឋាន
មន្ត្រីគ្រប់ រូប។ មុននោះ នាថ្ងៃទី ២៦ សីហា រដ្ឋាភិបាលអ៊ីតាលីបានដាក់
តំបន់រងគ្រោះ ដោយការររញ្ជួយដីក្នុងស្ថានភាពប្រកាសអាសន្ន ហើយរំដោះ
ទុនចំនួន ៥០ លាន អឺរ៉ូសំរាប់ការងារជួយសង្គ្រោះសំរាប់តំបន់ទាំងនេះ៕