អ៊ីតាលី និងបុរីវ៉ាទីកង់ បន្តជំរុញទំនាក់ទំនងជាមួយវៀតណាម
(VOVWORLD) - ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ មករា លោក Le Hoai Trung ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម បានដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសអ៊ីតាលី និងបុរីវ៉ាទីកង់។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមលោក Le Hoai Trung ជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តអ៊ីតាលី Mauro Alboresi (រូបថត៖ TTXVN) |
គណៈប្រតិភូវៀតណាមបានចូលជួបសម្តែងការគួរសម និងជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសអ៊ីតាលី ថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាច និងគណបក្សធំៗរបស់អ៊ីតាលី ក៏ដូចជា ជួបជាមួយសមាជិកសភាមួយចំនួនដែលតំណាងឲ្យគណបក្ស។ គណៈប្រតិភូបានជួបជាមួយសម្តេចប៉ាប Francis ហើយជួបធ្វើការជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការបុរីវ៉ាទីកង់។
ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភា និងគណបក្សនយោបាយអ៊ីតាលី គណៈប្រតិភូវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងពិភាក្សាអំពីសមិទ្ធិផលក្នុងរយៈពេលជិត ៤០ ឆ្នាំនៃកំណែទម្រង់ថ្មីនៅវៀតណាម ក៏ដូចជាការអភិវឌ្ឍន៍ និងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋវៀតណាម។ ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភា គណបក្សនយោបាយអ៊ីតាលី និងថ្នាក់ដឹកនាំបុរីវ៉ាទីកង់បានសម្តែងនូវគោលជំហររបស់ខ្លួន ចង់បន្តជំរុញទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគោលការណ៍ណែនាំ និងគោលនយោបាយរបស់វៀតណាម។ សម្តេចប៉ាបបានវាយតម្លៃខ្ពស់ និងទទួលយកការអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ដោយស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរសម្របសម្រួលក្នុងការអនុវត្តការរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ។
គណៈប្រតិភូបានអះអាងនូវគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមលើការធានាសេរីភាពខាងជំនឿសាសនា ពត៌មានអំពីការអភិវឌ្ឍន៍កាតូលិកនៅវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់គ្រិស្តបរិស័ទវៀតណាមក្នុងការងារកសាង និងការពារប្រទេស។ វៀតណាមបានសម្តែងសេចក្តីរីករាយចំពោះជំហានសំខាន់ថ្មីក្នុងទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់៕