អធិការបតីអាល្លឺម៉ង់បានអះអាងអំពីអនាគតនៃរដ្ឋាភិបាលមហាសម្ព័ន្ធភាព
(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអះអាងថាគណបក្សអភិរក្សនៃសម្ព័ន្ធភាពប្រជាធិបតេយ្យ / សង្គមនៃគ្រីស្ទសាសនា (CDU / CSU) នឹងបន្តរក្សារដ្ឋាភិបាលមហាសម្ព័ន្ធភាពមួយ ជាមួយគណបក្សប្រជាធិបតេយ្យសង្គម (SPD) ។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel |
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោកស្រី Angela Merkel បានសម្តែងនូវការគោរពចំពោះការសម្រេចចិត្តលាលែងពីតំណែងរបស់ប្រធាន SPD លោកស្រី Andrea Nahles ព្រមទាំងសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងលោកស្រីនិង ប្រធាន SPD លោកស្រី Andrea Nahles នៅតែមានទំនុកចិត្តជាយូរអង្វែងនៅក្នុងរដ្ឋាភិបាល។ លោកស្រី Angela Merkel បានអះអាងនឹងគោរពរាល់ការសម្រេចចិត្តរបស់ SPD ដែលពាក់ព័ន្ធនឹងអ្នកស្នងតំណែងរបស់លោកស្រី Andrea Nahles ផងដែរ៕