អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យមានការពង្រីកសហភាពអឺរ៉ុប

(VOVWORLD) - អធិការបតី លោក Olaf Scholz បានសង្កត់ធ្ងន់ថា ប្លុក EU មួយ ដោយមានសមាជិកចំនួន ២៧ រហូតដល់ ៣០ សូម្បីតែ ៣៦ ប្រទេស នឹងមានពលរដ្ឋចំនួនជាង ៥០០ លាននាក់ ដែលអាចបង្កើនឥទ្ធិពលរបស់ប្លុកនេះ ដើម្បីមានការទទួលខុសត្រូវកាន់តែធំនៅលើពិភពលោក។

អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យមានការពង្រីកសហភាពអឺរ៉ុប - ảnh 1អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។ (រូបថត៖ AFP/TTXVN)

កាលពីថ្ងៃទី ១៥ ខែតុលា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវឱ្យមានការពង្រីកសហភាពអឺរ៉ុប (EU) ដោយចាត់ទុកថា ប្រការនេះនឹងជួយ EU បង្កើនឥទ្ធិពលរបស់ខ្លួនក្នុងបញ្ហាសកលនានា។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងប៊ែកឡាំង អធិការបតី លោក Olaf Scholz បានសង្កត់ធ្ងន់ថា ប្លុក EU មួយ ដោយមានសមាជិកចំនួន ២៧ រហូតដល់ ៣០ សូម្បីតែ ៣៦ ប្រទេស នឹងមានពលរដ្ឋចំនួនជាង ៥០០ លាននាក់ ដែលអាចបង្កើនឥទ្ធិពលរបស់ប្លុកនេះ ដើម្បីមានការទទួលខុសត្រូវកាន់តែធំនៅលើពិភពលោក។

មេដឹកនាំអាល្លឺម៉ង់បានបញ្ជាក់ថា លោកសន្យាជំរុញការពង្រីកសហភាពអឺរ៉ុប ដោយអះអាងថា ប្រការនេះនឹងនាំមកនូវអត្ថប្រយោជន៍ដល់ប្លុកទាំងមូល។ បច្ចុប្បន្ន សហភាពអឺរ៉ុបមានសមាជិកចំនួន ២៧ ប្រទេស។ ចាប់តាំងពីចូលកាន់តំណែងមក លោក Olaf Scholz បានជំរុញឱ្យ EU ទទួលស្គាល់សមាជិកភាពរបស់ប្រទេសនៅតំបន់បាល់កង់ និងប្រទេសដទៃទៀត ដោយចាត់ទុកនេះជាគោលដៅដ៏សំខាន់មួយក្នុងគោលនយោបាយកិច្ចការបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ