អធិការបតីអាល្លឺម៉ង់ ព្រមានកុំបោះបង់ការចរចាជាមួយរុស្ស៊ី
(VOVWORLD) - អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានព្រមានថា ការសន្ទនាដើម្បីបញ្ឈប់ជម្លោះអ៊ុយក្រែននឹងមានការលំបាកជាង ប្រសិនបើលោកខាងលិចមិនបន្តការចរចាជាមួយរុស្ស៊ីឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ SZ កាលពីថ្ងៃទី ១៦ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Olaf Scholz បានឲ្យដឹងថា “ប្រការដ៏សំខាន់នោះ គឺយើងមិនអនុញ្ញាតឱ្យកាត់ផ្តាច់ការចរចាជាមួយរុស្ស៊ី នោះទេ បើទោះបីជាយើងមានគោលជំហរខុសគ្នាយ៉ាងខ្លាំងក៏ដោយ ប្រសិនបើយើងមិនធ្វើកិច្ចសន្ទនាទេ ទីក្រុងម៉ូស្គូនឹងទំនងជាមានលទ្ធភាពតិចជាងក្នុងការបញ្ចប់ជម្លោះ»។
អធិការបតីអាល្លឺម៉ង់ Olaf Scholz បានអំពាវនាវម្តងហើយម្តងទៀតឱ្យបន្តការសន្ទនាជាមួយរុស្ស៊ីដោយសង្កត់ធ្ងន់ថា នេះគឺជាជម្រើសតែមួយគត់ ដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែន។ កាលពីថ្ងៃទី 2 ខែធ្នូ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយពិភាក្សាអំពីវិធានការបញ្ឈប់ជម្លោះនៅអ៊ុយក្រែន៕