អធិការបតីអាល្លឺម៉ង់ Angela Merkel ដណ្តើមបានជ័យជំនះក្នុងការពិភាក្សាតទល់លើទូរទស្សន៍

(VOVWORLD) - នាថ្ងៃទី ៣ កញ្ញា ការពិភាក្សាតទល់ផ្ទាល់លើកាណាល់ទូរទស្សន៍រវាងបេក្ខជនអធិការបតីអាល្លឺម៉ង់គឺអធិការបតីកាន់អំណាចលោកស្រី Angela Merkel តំណាងឲ្យគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យសង្គមកាតូលិក (CDU/CSU) និងលោក Martin Schulz ប្រធាន គណបក្សប្រជាធិបតេយ្យសង្គមកិច្ចអាល្លឺម៉ង់ (SPD) បានប្រព្រឹត្តទៅក្នុបរិយាកាសតឹងរឹង។ 
អធិការបតីអាល្លឺម៉ង់ Angela Merkel  ដណ្តើមបានជ័យជំនះក្នុងការពិភាក្សាតទល់លើទូរទស្សន៍ - ảnh 1 អធិការបតីអាល្លឺម៉ង់ Angela Merkel  ដណ្តើមបានជ័យជំនះក្នុងការពិភាក្សាតទល់លើទូរទស្សន៍

(VOVworld) - នាថ្ងៃទី ៣ កញ្ញា ការពិភាក្សាតទល់ផ្ទាល់លើកាណាល់ទូរទស្សន៍រវាងបេក្ខជនអធិការបតីអាល្លឺម៉ង់គឺអធិការបតីកាន់អំណាចលោកស្រី Angela Merkel តំណាងឲ្យគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យសង្គមកាតូលិក (CDU/CSU) និងលោក Martin Schulz ប្រធាន គណបក្សប្រជាធិបតេយ្យសង្គមកិច្ចអាល្លឺម៉ង់ (SPD) បានប្រព្រឹត្តទៅក្នុងបរិយាកាសតឹងរឹង។ ក្នុងការពិភាក្សាតទល់លើកនេះបណ្ដាបេក្ខជនបានផ្តោតសំខាន់ទៅលើបញ្ហាផ្សេងៗដែលមជ្ឈដ្ឋានអ្នកបោះឆ្នោតនៃប្រទេសនេះកំពុងយកចិត្តទុកដាក់ពិសេសដូចជា៖ ដំណោះស្រាយវិបត្តិអន្តោប្រវេសន៍ភាពតានតឹងការទូតរវាងអាល្លឺម៉ងនិងទួរគី គោលនយោបាយកិច្ចការបរទេសសន្តិសុខក្នុងប្រទេសនិងយុត្តិធម៌សង្គម។ លទ្ធផលនៃការស្ទង់មតិបានឲ្យដឹងថា៖ អត្រាគាំទ្រអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ទទួលបាន ៤៩% ក្នុងពេលនោះ លោក Martin Schulz ទទួលបានសម្លេងគាំទ្រចំនួន ២៩%។ ដូច្នេះ លោកស្រី Angela Merkel ដណ្តើមបានជ័យជំនះដាច់ខាតក្នុងការពិភាក្សាតទល់លើកាណាល់ទូរទស្សន៍តែមួយគត់មុនពេលការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនាខែកញ្ញានេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ