អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺ ផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់ជាក់លាក់
(VOVWORLD) - នេះជាការបញ្ជាក់របស់ប្រធានសមាគមច្បាប់អន្តរជាតិវៀតណាម លោក Nguyen Ba Son ក្នុងសំបុត្រមួយ ឆ្លើយតបនឹងប្រធានសមាគមច្បាប់អន្តរជាតិ ចិន (CSIL) កាលពីថ្ងៃទី ៣០ ខែតុលា ដែលទាក់ទងនឹងការរំ លោភបំពានរបស់ក្រុមនាវា Haiyang Dizhi 8 នៅតំបន់សមុទ្រទាំងស្រុង ចំណុះ តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។
លោក Nguyen Ba Son បានបញ្ជាក់ថា មូលហេតុគឺច្បាស់លាស់ នោះគឺបញ្ហា អធិប តេយ្យភាពលើប្រជុំកោះ Truong Sa មិនមានភាពពាក់ព័ន្ធទាំងផ្នែកច្បាប់ឬ ភូមិសាស្ត្រ សម្រាប់តំបន់សមុទ្រ ដែលជាកន្លែង ចិនកំពុងប្រព្រឹត្ត ការរំលោភ លើអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម។ លោកប្រធានសមាគម ច្បាប់អន្តរជាតិវៀតណាម បានបញ្ជាក់ថា អធិបតេយ្យភាពរបស់វៀតណាមលើប្រ ជុំកោះ Hoang Sa និង Truong Sa “ត្រូវបានរដ្ឋាភិបាលវៀតណាមអះអាងជា ច្រើនលើកច្រើនសារមកហើយ”។
ការបញ្ជាក់នេះផ្អែកលើភ័ស្តុតាងប្រវត្តិសាស្រ្តនិងច្បាប់រឹងមាំហើយត្រូវបានវិភាគនិងទទួលស្គាល់ដោយមេធាវីអន្តរជាតិនិងអ្នកប្រវត្តិសាស្រ្តជាច្រើនរូប។ ការកាន់ កាប់របស់ ចិនហើយចាប់តាំងពីពេលនោះមក ការកសាងកោះសិប្បនិម្មិត ជា បណ្តើរៗ និងការធ្វើយោធូបនីយកម្មដោយខុសច្បាប់ នូវកោះថ្ម មួយចំនួន នៅក្នុងតំបន់ប្រជុំកោះ Truong Sa គឺជា មូលហេតុនាំមកនូវភាពតានតឹង គំ រាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតនិងក្នុងតំបន់ផងដែរ៕