អ្នកកាន់ដំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមស្នើលុបចោលបទហាមប្រាមលក់អាវុធ
|
លោក Ted Osius |
(VOVworld)-លោក Ted Osius ជាជន១រូបដែលបានប្រធានាធិបតីអាមេរិកលោក
Barack Obama ឧទ្ទេសនាមកាន់ដំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀត
ណាម បានចាត់ទុកថា ដល់ពេលដែលវ៉ាស៊ីនតោនគប្បីពិចារណាអំពីបទហាម
ប្រាមលក់អាវុធនិងផ្ទេរប្តូរ អាវុធគ្រោះថ្នាក់ជាមួយវៀតណាម។ ថ្លែងមតិក្នុង
សម័យដោះសារនៅព្រឹទ្ធសភាអាមេ រិកថ្ងៃទី១៧មិថុនាលោក Osius បានអះ
អាងថា វៀតណាមទទួលបានវឌ្ឍន៍ភាពលើ វិស័យជាច្រើន ក្នុងនោះមាន
ការធានាផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលករ ជន ពិការ លើកទឹកចិត្ត
សង្គមស៊ីវិលនិងសេរីភាពខាងសសនា។ដោយហេតុនេះ តាមលោក Osius គឺដល់ពេលដែលរដ្ឋអំណាចអាមេរិកត្រូវពិនិត្យលទ្ធភាពលប់ចោលបទហាមប្រាម ក្នុងកម្រិតដែលគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកនិងវៀត
ណាម អាចយល់ព្រមបាន៕