អ្នកកាសែតវ័យក្មេងនិងយុវជនមានតួនាទីដ៏សំខាន់ក្នុងការជំរុញចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន ប្រព្រឹត្តទៅកិច្ចសន្ទនាស្ដីពីតួនាទីរបស់អ្នកកាសែតវ័យក្មេងនិងយុវជនក្នុងការ ជំរុញចំណងមិត្តភាពវៀតណាម-កម្ពុជាដោយមានការចូលរួមរបស់អ្នកកាសែត វ័យក្មេងចំនួន១២០នាក់នៃប្រទេសទាំងពីរ។
អ្នកកាសែតវ័យក្មេងនិងយុវជនមានតួនាទីដ៏សំខាន់ក្នុងការជំរុញចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា - ảnh 1កិច្ចសន្ទនាមានការចូលរួមរបស់អ្នកកាសែតវ័យក្មេងចំនួន១២០នាក់នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា (រូបថត៖ hcmcpv.org.vn)

  ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម លោក Hoang Vinh Bao បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយឈរលើ ទិសស្លោក “អ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុង ជ្រោយ និរន្តភាពយូរអង្វែង” នោះ ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាត្រូវបាន ពង្រឹងនិងពង្រីកដោយឥតឈប់ឈរ កាន់តែស៊ីជំរៅនិងប្រកបដោយផ្លែផ្កាពីមួយ ថ្ងៃទៅមួយថ្ងៃ។ លោក Hoang Vinh Bao បានបន្តទៀតថា៖

        “ជាមួយអត្ថន័យនោះ កិច្ចសន្ទនាក្រោមប្រធានបទ “តួនាទីនៃសារព័ត៌មាន និងសកម្មភាពជួបប្រាស្រ័យមិត្តភាពរវាងយុវជនវៀតណាម-កម្ពុជា” គឺសំដៅ ជំរុញអោយទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តរីកចម្រើនយ៉ាងរឹងមាំថែមទៀត។ នេះក៏ជាតួនាទីរបស់អ្នកកាសែតវ័យក្មេង របស់យុវជន និងនិស្សិតនៃប្រទេសទាំង ពីរក្នុងការរួមចំណែកជំរុញទំនាក់ទំនងវៀតណាម-កម្ពុជាផងដែរ”។

        នៅកិច្ចសន្ទនានេះ បទអន្តរាគមន៍នានារបស់អ្នកកាសែតវ័យក្មេងនៃប្រទេស ទាំងពីរបានអះអាងនូវតួនាទីរបស់អ្នកកាសែតក្នុងការឃោសនាអំពីព្រឹត្តិការណ៍ ធំៗ ដើម្បីអោយទំនាក់ទំនងវៀតណាម-កម្ពុជាបន្តមានការអភិវឌ្ឍហើយក្លាយទៅ ជាកត្តាសំខាន់ដែលរួមចំណែកស្ថាបនាបរិយាកាសសន្តិភាព ស្ថិរភាពដ៏យូរអង្វែង តាមនោះជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាទំនាក់ទំនងការទូតរវាង ប្រជាជននៃប្រទេសទាំងពីរផងដែរ។ តំណាងនៃក្រុមអ្នកកាសែតវ័យក្មេងកម្ពុជា លោក សន សុខឌៀន បានចែករំលែកថា៖

        “ចំពោះព័ត៌មាននិងព្រឹត្តិការណ៍ដែលកំពុងប្រព្រឹត្តទៅរវាងប្រទេសយើងទាំងពីរនោះ គឺអ្នកកាសែតវ័យក្មេងម្នាក់ៗត្រូវការពិភាក្សាគ្នាមុនពេលផ្សាយលើសារ ព័ត៌មានឬបណ្ដាញសង្គម ដើម្បីអោយប្រជាជនអាចយល់និងទទួលយកព័ត៌មាន ល្អបំផុត។ យើងក៏គប្បីស្រាវជ្រាវនូវព័ត៌មានវប្បធម៌ដើម្បីសរសេរឡើងប្រការល្អ ប្រសើរផងដែរ។ ប្រទេសកម្ពុជាមានបទចម្រៀងនានាស្ដីពីស្មារតីសាមគ្គីភាពរវាង កម្ពុជា-វៀតណាម ដែលបង្ហាញបាននូវមនោសញ្ចេតនាប្រកបដោយសុខ សន្តិភាពរវាងយុវជននៃប្រទេសទាំងពីរ”។

        នៅសិក្ខាសាលានេះដែរ បណ្ដាអ្នកកាសែតវ័យក្មេងបានលើកសំណើថា នាពេលខាងមុខ ស្ថាប័នសារព័ត៌មាននៃប្រទេសទាំងពីរគប្បីបើកវគ្គហ្វឹកហ្វឺនរួម រវាងប្រទេសទាំងពីរ ព្រមទាំងជំរុញខ្លាំងនូវសកម្មភាពជួបប្រាស្រ័យរវាងប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសគឺនៅតាមតំបន់ព្រំប្រទល់នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ