អ្នកកាសែតអាល្លឺម៉ង់កោតសរសើរចំពោះការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩នៅវៀតណាម
(VOVWORLD) - ដោយសង្កត់ធ្ងន់ថា ជាមួយនឹងវិធានការណ៍ច្បាស់លាស់និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការធ្វើចត្តាឡីស័ក វៀតណាមបានឆ្លងផុតរលកឆ្លងទី៣។
ទិដ្ឋភាពនៃការបិទផ្លូវនិងការធ្វើចត្តាឡីស័កដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅឃុំុ Tan Truong ស្រុក Cam Giang ខេត្ត Hai Duong (រូបថត៖ TTXVN) |
នៅលើគេហទំព័រ សារព័ត៌មាន Yahoo Nachrichten អ្នកកាសែត អាល្លឺម៉ង់ Johannes Giesler ទើបបានចុះផ្សាយអត្ថបទមួយ ដែលបានកោតសរសើរយ៉ាងខ្លាំង ចំពោះការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ របស់វៀតណាម ដោយសង្កត់ធ្ងន់ថា ជាមួយនឹងវិធានការណ៍ច្បាស់លាស់និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការធ្វើចត្តាឡីស័ក វៀត ណាមបានឆ្លងផុតរលកឆ្លងទី៣។ អ្នកនិពន្ធអត្ថបទបានចាត់ទុកថា ប្រសិនបើ អ្នកចង់ស្វែងរកព័ត៌មានវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅពេលនេះ អ្នកអាចក្រឡេកមើលទៅវៀតណាមវិញ ដែលជាប្រទេសបានជំនះនូវរលកឆ្លងលើកទី ៣ ក្នុងរយៈពេល ២ ខែតែប៉ុណ្ណោះ។ ទាក់ទិននឹងបទពិសោធន៍ឆ្លើយតបនឹងជំងឺរាតត្បាត អ្នកនិពន្ធបានដកស្រង់ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford ដោយបានឱ្យដឹងថា ជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតគឺផ្តើមពីការដែល វៀតណាមមានក្រុមជំនាញវេជ្ជសាស្ត្រមានសមត្ថភាព មានរដ្ឋាភិបាលធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងមានយុទ្ធសាស្ត្ររាំងស្កាត់ដោយម្ចាស់ការ។ យោងទៅតាមអ្នកនិពន្ធ ប្រការដែលសំខាន់បំផុតនោះគឺ នៅ វៀតណាមមិនដែលមានការជជែកវែកញែកណាមួយអំពីលទ្ធភាពអង់ទីគ័រសហគមន៍នោះទេ ហើយមិនមានការប្រមូលផ្តុំគ្នាណាដែលមនុស្សមិនពាក់ម៉ាស ដោយរក្សាចម្ងាយអប្បបរមា ក៏ដូចជាគ្មានការមន្ទិលសង្ស័យទៅលើប្រសិទ្ធភាពនៃការចាក់វ៉ាកសំាងនិងវិធានការអនាម័យរោគរាតត្បាតទាល់តែសោះ៕