អ្នកចម្រៀង Bob Dylan បាន ទទួលរង្វាន់ Nobel អក្សរសាស្ត្រ

អ្នកចម្រៀង Bob Dylan បាន ទទួលរង្វាន់ Nobel អក្សរសាស្ត្រ   - ảnh 1
អ្នកចម្រៀង Bob Dylan បាន ទទួលរង្វាន់ Nobel អក្សរសាស្ត្រ

(VOV)_អ្នកចម្រៀង និងជាតន្ត្រីករជនជាតិអាមេរិក លោក ​Bob Dylan នាថ្ងៃទី
១មេសា​ បាន​ទៅកាន់ទីក្រុង ​ Stockholm (ប្រទេសស៊ុយអែត) ដើម្បីទទួលរង្វាន់​ Nobel
អក្សរសាស្ត្រ។ ​នាខែធ្នូឆ្នាំ២០១៦ ​Bob Dylan បានមិនចូលរួមពិធីប្រគល់រង្វាន់ ​ Nobel 
ហើយបណ្ដាលឡើងការប្រជែងគ្នាជាច្រើន។ ​តាមសេចក្ដីជូនដំណឹងរបស់​បណ្ឌិតសភា
ស៊ុយអែតថា៖តាមគោលបំណងរបស់ ​Bob Dylan ពិធីប្រគល់រង្វាន់​នេះបានប្រព្រឹត្ត
ទៅក្នុងបរិយាកាសមួយដែលគ្មានមជ្ឈដ្ឋានសារព័ត៌មាន និងមានតែរូបលោកនិង
សមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែតតែប៉ុណ្ណោះ។​

នាថ្ងៃទី១និងទី២មេសា ​ Bob Dylan សម្ដែងនៅទីក្រុង​ Stockholm។ 

Bob Dylan ជាអ្នកនិពន្ធរបស់បទចម្រៀងល្បីឈ្មោះជាច្រើន ដូចជា៖​"Blowin in Wind"
 (1963), "The Times They Are a-Changin" (1964), "Like a Rolling Stone" (1965)។
លោកបានចេញផ្សាយ​ album ល្បីឈ្មោះជាច្រើន ដូចជា៖​ "The Freewheelin Bob Dylan"
(1963) និង Highway 61 Revisited" (1965)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ