អ្នកឆ្លងវីរុស Covid -19 ដំបូងនៅវៀតណាមត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

(VOVWORLD) - ក្រោយរយៈពេល ២១ ថ្ងៃនៃការដាក់ដាច់ដោយឡែកនិងព្យាបាលយ៉ាងសកម្មនៅឯមន្ទីរពេទ្យ Cho Ray  នារសៀលថ្ងៃទី ១២ ខែកុម្ភៈ លោក Li Ding  អាយុ ៦៦ ឆ្នាំជាអ្នកជំងឺម្នាក់ ក្នុងចំណោមអ្នកជំងឺចិនចំនួន ២ នាក់ដំបូងដែលឆ្លងវីរុសកូរ៉ូនាប្រភេទថ្មី Covid -19 នៅវៀតណាម ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនេះ។

លោក Li Ding និងកូនប្រុសរបស់លោក ឈ្មោះ Li zhichao (អាយុ ២៨ ឆ្នាំ) បានចូលមន្ទីរពេទ្យ Cho Tay កាលពីថ្ងៃទី ២២ ខែមករា សុទ្ធសឹងតែមានការឆ្លងវីរុស Covid -19 ។ក្រោយរយៈពេល ៣ ថ្ងៃ ចូលមន្ទីរពេទ្យ លោក Li Zichao ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ ហើយត្រូវបានឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានព្យាបាលអស់រយៈពេល ១៤ ថ្ងៃ។ រីឯលោក Li Ding លោកបានបញ្ជូនទៅមន្ទីរពេទ្យដោយមានអាការៈឆ្លងវីរុស Covid-19 ជាមួយនឹងជំងឺជាច្រើនផ្សេងៗទៀត ហើយផ្លូវដង្ហើមរបស់លោកពិតជាមានអាការៈអាក្រកណាស់ ប៉ុន្តែបច្ចុប្បន្ននេះ លោកមានសុខភាពល្អប្រសើរឡើងដូចធម្មតាវិញហើយ។

ក្នុងពិធីទទួលសេចក្តីសម្រេចចិត្តចាកចេញពីមន្ទីរពេទ្យ លោក LiDing បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសុខាភិបាលវៀតណាម មន្ទីរពេទ្យ Cho Ray និងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់លើការថែទាំនិងព្យាបាលឲ្យលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ