អ្នកជំនាញកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc

(VOVWORLD) - អ្នកជំនាញ អ៊ុច លាង ចាត់ទុកថា ប្រទេសទាំងពីរបានអនុវត្តន៍ជាក់ស្ដែងការ ប្ដេជ្ញាចិត្តហើយបញ្ជាក់នូវការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅពេលចុះហត្ថលេខាលើកំណត់ហេតុសហ ប្រតិបត្តិការចំនួន៧ សំដៅជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

អ្នកជំនាញកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VNA)
វាយតម្លៃពីអត្ថន័យនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ របស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លោក អ៊ុច លាង នាយកស្ដីទីនៃនាយកដ្ឋានស្រាវជ្រាវអាស៊ី-អាហ្វ្រិកនិងមជ្ឈឹមបូព៌ា ចំណុះវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ (រាជបណ្ឌិត សភាកម្ពុជា) ចាត់ទុកថា នេះជា ព្រឹត្តិការណ៍ដែលបង្ហាញទំនាក់ទំនងដ៏ល្អប្រសើរ ហើយចូលរួមចំណែកជំរុញ កិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមកាន់តែខ្លាំងក្លា។
អ្នកជំនាញ អ៊ុច លាង ចាត់ទុកថា ប្រទេសទាំងពីរបានអនុវត្តន៍ជាក់ស្ដែងការ ប្ដេជ្ញាចិត្តហើយបញ្ជាក់នូវការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅពេលចុះហត្ថលេខាលើកំណត់ហេតុសហ ប្រតិបត្តិការចំនួន៧ សំដៅជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
អ្នកជំនាញកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះផែនការអំពីលិខិតឆ្លងដែនវ៉ាក់ សាំង សំដៅជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ ការបើកឡើងវិញជើងហោះហើរត្រង់ប្រកបដោយសុវត្ថិភាពនិងទាន់ ពេលវេលាដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៃប្រទេសនីមួយៗតាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ