អ្នកជំនាញការអ៊ូស្ត្រាលីប្រឆាំងជំទាស់ទស្សនៈជុំវិញបញ្ហាលើសមុទ្រខាងកើតនៃអ្នកជំនាញការរបស់ចិន
|
អ្នកជំនាញការអ៊ូស្ត្រាលីប្រឆាំងជំទាស់ទស្សនៈជុំវិញបញ្ហាលើសមុទ្រខាងកើតនៃអ្នកជំនាញការរបស់
ចិន (Image: nguyentandung.org) |
(VOVworld) – បន្ទាប់ពីកាសែតមួយចំនួនរបស់អ៊ូស្ត្រាលីបានចុះផ្សាយអត្ថបទសរសេរ នៃអ្នកស្រាវជ្រាវនិងអ្នកការទូតរបស់ចិនចំនួន ២ នាក់ ដោយខ្លឹមសារដូចគ្នាគឺដែលថា “វៀតណាមគ្មានសិទ្ធិយុត្តាធិការខាងអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa នោះ ទេ”អ្នកជំនាញការស្រាវជ្រាវល្បីឈ្មោះអំពីសមុទ្រខាងកើតចំណុះសាលាសភាបណ្ឌិត
ការពារប្រទេសអ៊ូស្ត្រាលី សាស្រ្តាចារ្យ Carlyle A.Thayer បានប្រឆាំងជំទាស់យ៉ាងខ្លាំង
ក្លាទស្សនៈជុំវិញបញ្ហាលើសមុទ្រខាងកើតនិងភាពតានតឹងជាមួយវៀតណាមនា
បច្ចុប្បន្នក្នុងតំបន់របស់អ្នកនិពន្ធចំនួន ២ រូបរបស់ចិនពោលខាងលើ។ ស្តីអំពីអត្ថបទ
នៃនាយកមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចសហប្រតិបត្តិការនិងសន្តិសុខនាវាចរណ៍ចំណុះ
វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិរបស់ចិន លោក Zhao Qinghai ដែលបានចុះផ្សាយលើ
កាសែត The Australian Financial Review នាថ្ងៃទី ១១ មិថុនា កន្លងមក សាស្រ្តាចារ្យ
Thayer បានអះអាងថា៖ នេះមិនម៉ែនជាបទអធិប្បាយដែលមានចរិតលក្ខណៈវិធី
សិក្សាទេគឺត្រឹមតែរំលើកឡើងវិញនូវគោលនយោបាយរបស់ក្រសួងការបរទេសចិន
តែ ប៉ុណ្ណោះ។ សាស្រ្តាចារ្យ Thayer ប្រឆាំងជំទាស់ទស្សនៈរបស់លោក Zhao Qinghai ដែលបានឲ្យដឹងថា៖ ច្បាប់អន្តរជាតិគាំទ្រភាគីចិន ដោយសារ ស្ថានីយ៍ខួង Haiyang
Shiyou 981 ស្ថិតនៅតំបន់ដែនសមុទ្ររបស់ចិន។
តាមលោក Thayer បានចាត់ទុកថា៖ ការដែល ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 រួមមានការដាក់ពង្រាយនាវា ចំបាំងគ្រប់ប្រភេទនៅសមុទ្រខាងកើតគឺខុសឆ្គងនិង
រំលោភលើច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ។ សាស្រ្តាចារ្យ Thayer បានសង្កត់ធ្ងន់ថា៖ ចិន
កំពុង បំប្លែងកំណត់ទូតរបស់អតីតនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Van
Dong ឆ្នាំ ១៩៥៨។ ចិនគប្បីមាប្រតិកម្មវេជ្ជមានចំពោះសំណូមពរជាបន្តបន្ទាប់
របស់វៀតណាម៕