អ្នកជំនាញការឥណ្ឌា៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាមជាគោលដៅយុទ្ធសាស្ត្រមួយ
|
អ្នកជំនាញការឥណ្ឌា៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាមជាគោលដៅយុទ្ធសាស្ត្រមួយ (AFP) |
Vovworld-ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រចាំនៅ New Delhi ស្ដីពីសក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ចរវាងឥណ្ឌានិង
វៀតណាម លោក Jayadeva Ranade ប្រធានមជ្ឈមណ្ឌលវិភាគនិងយុទ្ធសាស្ត្រចិន
(CCAS) របស់ឥណ្ឌាបានចាត់ទុកថា ការផ្លាស់ប្តូរពីសេដ្ឋកិច្ចប្រមូលផ្ដុំទីសេដ្ឋកិច្ច
ទីផ្សារបានបង្កើតឱកាសជាច្រើនជាងសំរាប់វិនិយោគិនបរទេសក្នុងពេលវិនិយោគចូលមកវៀតណាម។ ដល់ឥឡូវនេះ សក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ចរវាង
វៀតណាមនិងឥណ្ឌានោតែធំធេងនិងមិនទាន់អាជីវកម្មឲ្យអស់។ ដំណើរទស្សន
កិច្ចរបស់លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយគណៈប្រតិភូអង្គភាព
អាជីវកម្មវៀតណាមទៅឥណ្ឌានាចុងខែតុលាកន្លងមកបានប្រមូលផ្ដុំទៅលើកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចទន្ទឹមនឹងការជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ។
នាពេលថ្មីៗនេះឥណ្ឌានិងអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) អំពីសេវាកម្មនិងខណៈដែលកិច្ចព្រមព្រៀងនេះចូលជា
ធរមាននឹងបង្កើតកំលាំងឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងឥណ្ឌា-វៀតណាម៕