អ្នកជំនាញ​បរទេស ដែលទទួលបាន​ការចាក់វ៉ាក់សាំង​រួចរាល់​មុនពេលឆ្លង​ដែន ទើបអនុញ្ញាតឲ្យស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក ស៊ីវិលតែប៉ុណ្ណោះ

(VOVWORLD) - អ្នកជំនាញបរទេសដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់មុនពេលឆ្លងដែនទើបអនុញ្ញាតឲ្យស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កស៊ីវិលតែប៉ុណ្ណោះ ហើយករណីដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដែលគ្រប់គ្រងដោយយោធា។
អ្នកជំនាញ​បរទេស ដែលទទួលបាន​ការចាក់វ៉ាក់សាំង​រួចរាល់​មុនពេលឆ្លង​ដែន ទើបអនុញ្ញាតឲ្យស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក ស៊ីវិលតែប៉ុណ្ណោះ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ Nguyen Diep / VNA)

នារសៀលថ្ងៃទី ១៩ ខែឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩។ នៅក្នុងកិច្ចប្រជុំនេះ   ក្រសួងសុខាភិបាលបានលើកសំណើរថាអ្នកជំនាញបរទេសដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់មុនពេលឆ្លងដែនទើបអនុញ្ញាតឲ្យស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កស៊ីវិលតែប៉ុណ្ណោះ ហើយករណីដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដែលគ្រប់គ្រងដោយយោធា។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិបានសង្កត់ធ្ងន់ថា៖ “យើងចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពតាមសេចក្ដីណែនាំថ្មី។ ប្រជាជនវៀតណាមដែលវិលត្រឡប់មកប្រទេសវិញ គឺត្រូវចុះឈ្មោះជាមួយស្ថានទូត ព្រមទាំងបំពេញព័ត៌មានមួយចំនួនដូចជា៖ ទទួលបានការចាក់វ៉ាក់សាំងដែរឬអត់ និងទីកន្លែងស្នាក់នៅក្នុងស្រុកកំណើត។ ចំពោះអ្នកជំនាញ ដែលឆ្លងដែនក៏អញ្ចឹងដែរ។ ព័ត៌មានទាំងអស់នេះត្រូវបាន ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ និងអង្គភាពពាក់ព័ន្ធនានារក្សាទុកផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ