អ្នកជំនាញម៉ាឡេស៊ី៖ វៀតណាមជាគំរូសម្រាប់ទាក់ទាញវិនិយោគិន​បរទេសក្នុងតំបន់

(VOVWORLD) - វៀតណាមបានរួមចំណែកយ៉ាងវិជ្ជមានដល់កិច្ចសហប្រតិបត្តិការអាស៊ាន និងជាគំរូសម្រាប់ទាក់ទាញការវិនិយោគពីបរទេសនៅក្នុងតំបន់។ នេះគឺជាការវាយតម្លៃរបស់លោកបណ្ឌិត Oh Ei Sun ទីប្រឹក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាប៉ាស៊ីហ្វិក (ម៉ាឡេស៊ី) និងជាអ្នកជំនាញស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកិច្ចការអន្តរជាតិ (សិង្ហបុរី)។
អ្នកជំនាញម៉ាឡេស៊ី៖ វៀតណាមជាគំរូសម្រាប់ទាក់ទាញវិនិយោគិន​បរទេសក្នុងតំបន់ - ảnh 1លោកបណ្ឌិត Oh Ei Sun ទីប្រឹក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាប៉ាស៊ីហ្វិក (ម៉ាឡេស៊ី) 

លោកបណ្ឌិត Oh Ei Sun បានចាត់ទុកថា វៀតណាមបានបង្ហាញពីភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងឆ្នាំកាន់តំណែងជាប្រធានអាស៊ាន ២០២០ ហើយការរួមចំណែករបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ត្រូវបានវាយតម្លៃដោយផ្អែកលើការប្រការនេះ។ លោកបណ្ឌិត Oh Ei Sun បានមានប្រសាសន៍ថា វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ហើយជាគំរូជោគជ័យក្នុងការទាក់ទាញការវិនិយោគពីបរទេស តាមរយៈប្រសិទ្ធភាពនៃយន្តការច្រកចេញចូលតែមួយ ជាគំរូនៃការទាក់ទាញទុនវិនិយោគដែលបណ្តាប្រទេសក្នុងតំបន់មានបំណងចង់សិក្សា និងចែករំលែកបទពិសោធន៍។

លោកបណ្ឌិត Oh Ei Sun បានវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការ និងសកម្មរបស់វៀតណាមក្នុងការដោះស្រាយជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញនិងសម្រេចឲ្យបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ