អ្នកជំនាញសុខាភិបាល​អាមេរិក ផ្តល់​អនុសាសន៍​ដល់​ប្រជាជន មិនគួរ​ព្រួយបារម្ភច្រើនពេកចំពោះ​ជំងឺអ៊ុត​ស្វា

(VOVWORLD) - អាជ្ញាធរសុខាភិបាលអាមេរិកកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់ថា តើការផ្ទុះឡើងនៃជំងឺអ៊ុតស្វា នាបច្ចុប្បន្ន គឺបណ្តាលមកពីវីរុសដែលបានបំប្លែងខ្លួនងាយឆ្លងរាលដាលជាង ឬបណ្តាលមកពីព្រឹត្តិការណ៍ឆ្លងរាលដាលនៅអឺរ៉ុប។
អ្នកជំនាញសុខាភិបាល​អាមេរិក ផ្តល់​អនុសាសន៍​ដល់​ប្រជាជន មិនគួរ​ព្រួយបារម្ភច្រើនពេកចំពោះ​ជំងឺអ៊ុត​ស្វា - ảnh 1រូបភាពនៃវីរុសអ៊ុតស្វាក្រោមមីក្រូទស្សន៍។

លោកវេជ្ជបណ្ឌិត Richard Kennedy សហនាយកនៃក្រុមស្រាវជ្រាវវ៉ាក់សាំងនៅគ្លីនិក Mayo ក្នុងរដ្ឋ Minnesota បាននិយាយថា បើទោះបីជាជំងឺអ៊ុតស្វាអាចបង្កការស្លាប់ក៏ដោយ ប៉ុន្តែជាធម្មតាជំងឺនេះមានលក្ខណៈធូរស្រាលហើយអ្នកជំងឺភាគច្រើនអាចជាសះស្បើយឡើងវិញក្នុងរយៈពេល២-៣សប្តាហ៍។ ហេតុដូច្នេះ ជាទូទៅ ហានិភ័យដែលជំងឺអ៊ុតស្វានាំមកចំពោះមនុស្សគឺស្ថិតនៅកម្រិតទាប ហើយនាបច្ចុប្បន្ន មនុស្សគ្រប់រូបមិនគួរព្រួយបារម្ភខ្លាំងពេកនោះទេ។ លោកក៏បានកត់សម្គាល់ថា វ៉ាក់សាំងបង្ការជំងឺអ៊ុតក៏បានបង្កើតភាពស៊ាំប្រឆាំងនឹងជំងឺអ៊ុតស្វានេះដែរ។ ប៉ុន្តែ ការចាក់វ៉ាក់សាំងនឹងមិនត្រូវបានអនុវត្តក្នុងទ្រង់ទ្រាយធំនោះទេ ពីព្រោះមិនចាំបាច់ និងមានករណីហាមប្រើមួយចំនួនក្នុងការចាក់ប្រភេទឱសថនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ