អ្នកជំនាញសិង្ហបុរី៖ ឱកាសសម្រាប់វៀតណាមក្នុងការដឹកនាំអាស៊ានដើម្បី​ជំនះពុះពាររាល់ឧបសគ្គ

(VOVWORLD) - នាថ្ងៃទី ៤ ខែវិច្ឆិកាវៀតណាមបានទទួលយកជាផ្លូវការនូវតួនាទីជាប្រធានដោយប្ដូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ពីប្រទេសថៃ។ លោក Choi Shing Kwok នាយកវិទ្យាស្ថាននៃវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍របស់សិង្ហបុរី (ISEAS) បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ននេះ ឆ្នាំ ២០២០ គឺជាឱកាសសម្រាប់វៀតណាមបង្ហាញតួនាទីដឹកនាំយុទ្ធសាស្ត្រ ណែនាំអាស៊ានឱ្យអភិវឌ្ឍដោយបណ្ដាគោលនយោបាយដែលខ្លួនដាក់ចេញ។
អ្នកជំនាញសិង្ហបុរី៖ ឱកាសសម្រាប់វៀតណាមក្នុងការដឹកនាំអាស៊ានដើម្បី​ជំនះពុះពាររាល់ឧបសគ្គ - ảnh 1 លោក Choi Shing Kwok នាយកវិទ្យាស្ថាននៃវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍របស់សិង្ហបុរី (ISEAS)  (រូបថត៖ vietnamplus.vn)

ស្ដីអំពីខ្លឹមសារនៃការបង្កើនសាមគ្គីភាពនិងបន្តពង្រឹងដោយរឹងមាំតួនាទីមជ្ឈិមរបស់អាស៊ាននៅក្នុងតំបន់ លោក Choi Shing Kwok បានចាត់ទុកថា ដោយមានតួនាទីជាអ្នកដឹកនាំ វៀតណាមពិតជាអាចដាក់ចេញគំនិត កសាងផែនការនិងនាំមកនូវសក្តានុពលសម្រាប់ប្រទេសអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមនិងស្ថានភាពលំបាកដែលពួកគេប្រឈមមុខ។ បន្ថែមទៀត វៀតណាមនឹងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនីតិកាល ២០២០-២០២១ ដូច្នេះ វៀតណាមនឹងមានលក្ខខណ្ឌងាយស្រួលដើម្បីបង្ហាញខាងនេះដឹកនាំរបស់ខ្លួននៅលើវិសាលភាពជាសកល ទន្ទឹមនឹងនេះជួយពង្រីកនិងបញ្ជាក់តួនាទីមជ្ឈមណ្ឌលនៃអាស៊ាននៅលើឆាកអន្តរជាតិ។

តាមអ្នកជំនាញសឹង្ហបូរី មិនត្រឹមតែមានតួនាទីសំខាន់ក្នុងការប្រមូលផ្តុំ បង្កើនសាមគ្គីភាពនិងឯកភាពក្នុងបណ្តាប្រទេសសមាជិកអាស៊ានប៉ុណ្ណោះទេ វៀតណាមក៏មានការទទួលខុសត្រូវក្នុងការជំរុញនិងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងសមាគមជាមួយប្រទេសដៃគូនិងប្រទេសសន្ទនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ