អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍៖ សម្ពាធអតិផរណានៅឆ្នាំ ២០២៤ នឹងមិនមានទំហំធំឡើយ

(VOVWORLD) - ក្នុងបរិបទនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤ ត្រូវបានគេព្យាករថានឹងមានកំណើនក្នុងកម្រិតមធ្យម។
អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍៖ សម្ពាធអតិផរណានៅឆ្នាំ ២០២៤ នឹងមិនមានទំហំធំឡើយ - ảnh 1រូបថត៖ vov.vn

អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍ថា នៅឆ្នាំ២០២៤ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ក៏វៀតណាមនឹងអាចគ្រប់គ្រងអតិផរណាបានទាបជាងគោលដៅដែលកំណត់ដោយរដ្ឋសភា។

លោកបណ្ឌិត Nguyen Duc Do អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចហិរញ្ញវត្ថុ នៃវិទ្យាស្ថានហិរញ្ញវត្ថុបានឲ្យដឹងថានៅឆ្នាំ ២០២៤ សម្ពាធអតិផរណាត្រូវបានគេព្យាករណ៍ថានឹងមិនធំឡើយព្រោះថាសេដ្ឋកិច្ចពិភពលោកជាពិសេសអាមេរិកនិងចិននឹងមានកំណើនធ្លាក់ចុះ។ ក្នុងបរិបទនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤ ត្រូវបានគេព្យាករថានឹងមានកំណើនក្នុងកម្រិតមធ្យម។ លើសពីនេះ ដោយសារតែទីផ្សារអចលនទ្រព្យនៅតែស្ថិតក្នុងដំណាក់កាលដ៏លំបាក វិស័យឧស្សាហកម្ម-សំណង់ និងសេដ្ឋកិច្ចទាំងមូលក៏នឹងរងផលប៉ះពាល់ និងមានកំណើនទាបនៅឆ្នាំ ២០២៤។ ប្រសិនបើកំណើន GDP កើនឡើងនៅឆ្នាំ ២០២៤ ត្រឹមតែប្រហែល ៦% តាមការព្យាករណ៍ជាច្រើន ក្នុងអំឡុងពេល ២០២០-២០២៤ GDP នឹងកើនឡើងជាមធ្យមត្រឹមតែ ៤,៦៤ ប៉ុណ្ណោះ។ នេះជាកត្តាមួយក្នុងការទប់ស្កាត់អតិផរណា។ ដូច្នេះអតិផរណាជាមធ្យមសម្រាប់ឆ្នាំ ២០២៤ ទាំងមូលត្រូវបានព្យាករណ៍ថានឹងមានប្រហែល ៣-៣,៥% ដែលទាបជាងគោលដៅដែលកំណត់ដោយរដ្ឋសភាពី ៤-៤,៥%៖។ បីជាយ៉ាងណាក៏ដោយ ដើម្បីគ្រប់គ្រងអតិផរណានៅឆ្នាំ ២០២៤ ដើម្បីសម្រេចបាននូវគោលដៅដែលកំណត់ដោយរដ្ឋសភា។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានចាំបាច់ត្រូវតាមដានយ៉ាងដិតដល់នូវស្ថានភាពពិភពលោក ជាពិសេសអតិផរណាក្នុងតំបន់សេដ្ឋកិច្ចធំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ