អ្នកជំនាញអង្គការសហប្រជាជាតិស្នើឱ្យបញ្ឈប់ការបញ្ជូនអាវុធដល់អ៊ីស្រាអែល

(VOVWORLD) - ទោះបីជានេះសកម្មភាពនេះត្រូវបានអនុវត្តន៍ក្រោមអាជ្ញាប័ណ្ណនាំចេញបច្ចុប្បន្នក៏ដោយ។
អ្នកជំនាញអង្គការសហប្រជាជាតិស្នើឱ្យបញ្ឈប់ការបញ្ជូនអាវុធដល់អ៊ីស្រាអែល - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា  កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤។ រូបថតរូបភាព៖ THX/TTXVN

នាថ្ងៃទី ២០ មិថុនា អ្នកជំនាញជាង ៣០នាក់ ជាអ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ និងក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យប្រទេស និងក្រុមហ៊ុនផលិតសព្វាវុធឈប់លក់ ឬបញ្ជូនអាវុធ គ្រាប់រំសេវ និងឧបករណ៍យោធាផ្សេងទៀតទៅកាន់អ៊ីស្រាអែល។ ទោះបីជានេះសកម្មភាពនេះត្រូវបានអនុវត្តន៍ក្រោមអាជ្ញាប័ណ្ណនាំចេញបច្ចុប្បន្នក៏ដោយ។

យោងតាមអ្នកជំនាញបានឲ្យដឹងថា ការបញ្ចប់ការបញ្ជូនត្រូវតែរួមបញ្ចូលទាំងសកម្មភាពដែលធ្វើឡើងដោយប្រយោលតាមរយៈបណ្តាប្រទេសអន្តរការី ដែលនៅទីបញ្ចប់អាចប្រើប្រាស់ដោយកងកម្លាំងអ៊ីស្រាអែល ជាពិសេសក្នុងការវាយប្រហារដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ ស្ថាប័នហិរញ្ញវត្ថុនានាដែលបានបណ្តាក់ទុននៅក្នុងក្រុមហ៊ុនសព្វាវុធទាំងនេះ រួមមាន Bank of America, Capital Group និង JP Morgan Chase ក៏ប្រហែលជាត្រូវបំភ្លឺផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ